ប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi ដឹងថាក្លិបរបស់លោក ពិបាកបញ្ឈប់ Kylian Mbappe ទៅកាន់ក្លិប Real Madrid បើទោះបីជាប្រើវិធីណាក៏ដោយ។
ជាការសងសឹកក្លិប យក្សបារាំង បានបញ្ចូលឈ្មោះកីឡាករ Real Madrid ៥រូបទៅក្នុងបញ្ជីនាំចូល នៅក្នុងទីផ្សាររដូវក្ដៅឆ្នាំក្រោយ នេះបើយោងតាមប្រភពពីសារព័ត៌មាន SPORT។
កីឡាករគោលដៅធំរបស់ PSG គឺ Rodrygo Goes និង Vincius Jr. ដែលអាចពង្រឹងបន្ថែនៅតំបន់ប្រយុទ្ធ។ ដោយឡែកនៅក្នុងតំបន់បម្រើ ក្លិបបារាំងមានការចាប់អារម្មណ៍ Eduardo Camavinga, Aurelien Tchouameni និង Fede Valverde។
នៅក្នុងខណៈនេះ កីឡារកទាំងនោះមានកិច្ចសន្យារយៈពេលវែងជាមួយ Real Madrid ហើយមានតម្លៃផ្ដាច់កុងត្រាម្នាក់៧៥០លានអឺរ៉ូ មានតែ Vincius ម្នាក់ប៉ុណ្ណោះដែលពុំបានបញ្ជាក់ពីតម្លៃនៃការផ្ដាច់កុងត្រា៕