ក្លិប Real Madrid នៅរដូវកាលនេះ ហាក់កំពុងប្រឈមមុខជាមួយនឹងបញ្ហាជាច្រើន ដោយសារតែរបួសកីឡាករ ខណ:ពេលដែលកីឡាករ Arda Guler បានផ្ទេរមកពីក្រុម Fenerbahce នៅតែមិនទាន់អាចបង្ហាញខ្លួនជាលើកដំបូងបាននៅឡើយ ដោយសារតែរបួស។
យ៉ាងណាមិញ ក្លិប Madrid បន្តជួបបញ្ហាកាន់តែច្រើនឡើងបន្ថែមទៀត ដោយសារតែបញ្ហារបួសរបស់ Carvajal និង Vinicius Jr នាពេលថ្មីៗ ដោយបន្ថែមពីការអវត្តមានរបស់ Thibaut Courtois និង Eder Militao ។
ប៉ុន្តែ Arda Guler ឥឡូវនេះ ត្រូវបានបញ្ជាក់ថាកំពុងរងរបួសសារជាថ្មី បើទោះបីជាលោក Carlo Ancelotti បានបញ្ជាក់ថា គេនឹងអាចរួមជាមួយជាមួយ Carvajal និង Vinicius ដើម្បីត្រៀមខ្លួនវិលត្រលប់មកកាន់ក្រុមវិញ សម្រាប់ការប្រកួតទល់ក្រុម Las Palmas នៅរាត្រីនេះក៏ដោយ ។
បើតាមការចុះផ្សាយពី The ‘Merengues’ បានអះអាងថាអតីតកីឡាកររបស់ក្រុម Fenerbahce រូបនេះ បានរងរបួសម្តងទៀតហើយ ដោយលើកនេះដោយសាររបួសសាច់ដុំ ហើយគេនៅតែបន្តរង់ចាំការវាយតម្លៃបន្ថែម ៕