Wednesday, June 18, 2025
[the_ad_group id="102"]

Mourinho ចង់ទាញយក Sancho ពីក្រុម Man Utd នៅទីផ្សារខែមករាខាងមុខ

គ្រូបង្វឹករបស់ក្រុម AS Roma លោក Jose Mourinho ត្រូវបានគេរាយការណ៍មកថា ចង់ឱ្យក្លិបរបស់លោក ធ្វើការចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Jadon Sancho នៅទីផ្សារ ខែមករាខាងមុខ ។

ជាក់ស្តែង កីឡាករវ័យ ២៣ ឆ្នាំរូបនេះ បច្ចុប្បន្នមិនមែនជាផ្នែក នៃក្រុមនៅទឹកដី Old Trafford ទៀតនោះឡើយ ដោយសារមានភាពរកាំរកូសជាមួយអ្នកចាត់ការក្រុម លោក Eric ten Hag បន្ទាប់ពីការប្រកួតទល់នឹងក្រុម Arsenal កាលពីដើមខែនេះមក។

ហើយរហូតមកដល់ពេលនេះ នៅមិនទាន់មានការសម្របសម្រួលណាមួយត្រូវបានធ្វើឡើងនោះឡើយ ខណ:ពេលដែលមានការសង្ស័យថា អនាគតរបស់ Sancho ជាមួយក្លិប អាចនឹងត្រូវបញ្ចប់ នៅខែមករាខាងមុខនេះ ។

ទន្ទឹមនឹងនេះ បើយោងតាមរបាយការណ៍ពី Il Romanista បានបង្ហាញថាគ្រូបង្វឹករបស់ Roma លោក Mourinho ចង់ទាញយកអត្ថប្រយោជន៍ពីស្ថានភាពនេះ ហើយកំពុងជំរុញឱ្យថ្នាក់ដឹកនាំក្លិបរបស់ខ្លួន ថ្វើការផ្ទេរយកអតីតកីឡាកររបស់ក្រុម Manchester City រូបនេះមក នៅដើមឆ្នាំក្រោយ ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]