Saturday, June 21, 2025
[the_ad_group id="102"]

ទាំង Man Utd និង Man City សុទ្ធតែធ្លាប់ចោលឱកាសចុះហត្ថលេខាលើ Felix

ក្លិបត្រកូល Manchester ទាំងពីរ ត្រូវបានគេរាយការណ៍មកថា សុទ្ធសឹងតែបានច្រានចោលឱកាសក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Joao Felix ពីក្រុម Atletico Madrid មុនរូបគេផ្ទេរទៅចូលរួមជាមួយ Barcelona ។ ​

ជាការពិតណាស់ នៅចំពេលកំពុងមានភាពរកាំរកូសខ្លាំង រវាង Felix ជាមួយនឹងអ្នកចាត់ការក្រុម លោក Diego Simeone បានធ្វើឱ្យមានការឈានដល់កិច្ចព្រមព្រៀងក្នុងការអនុញ្ញាតឱ្យកីឡាករសញ្ជាតិព័រទុយហ្គាល់ ទៅចូលរួមជាមួយ Barca ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ឆ្នាំ ២០២៤ ។

យ៉ាងណាមិញ ដោយថ្លែងទៅកាន់ El Larguero លោក Futre ដែលជាអតីតកីឡាករព័រទុយហ្គាល់ បានបង្ហាញថាភ្នាក់ងាររបស់ Felix គឺលោក Mendes គឺជាអ្នកនៅពីក្រោយការផ្ទេររបស់កីឡាកររូបនេះ ទៅ Barcelona បន្ទាប់ពីគាត់បានបរាជ័យ ក្នុងការបញ្ចុះបញ្ចូលទាំងក្លិប Man United ឬ Man City ឱ្យនាំយក Felix ។

មិនតែប៉ុណ្ណោះ គាត់បាននិយាយទៀតថា ៖ ” នៅពេលដែល Joao និយាយថាគាត់សុបិនចង់លេងឱ្យ Barça ខ្ញុំបានទូរស័ព្ទទៅសួរ Mendes ភ្លាម។ យើងបានជជែកគ្នា ហើយប្រាប់គាត់ឱ្យព្យាយាមនិយាយជាមួយ Man Utd ដើម្បីជំរុញឱ្យមានការផ្ទេរ ប៉ុន្តែនៅទីបំផុត ពួកគេបានបដិសេធ រួមទាំង Man City ផងដែរ។ ហើយនៅទីបំផុតក្តីសុបិនរបស់ Felix ក៏បានក្លាយជាការពិត ” ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]