Sunday, June 22, 2025
[the_ad_group id="102"]

បន្ទាប់​ឃើញ​លេង​ល្អ Lamine Yamal គ្រោង​ទទួល​បាន​កុងត្រា​ថ្មី​ដល់​ឆ្នាំ ២០២៦

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​រាយការណ៍ មិន​បង្អែបង្អង់​យូរ​នោះ​ទេ ក្នុង​ការ​សម្រេច​ចិត្ត នេះ​បាន​ចាត់ចែង​ការ​បន្ត​កុងត្រា​ថ្មី ដល់​កីឡាករ​វ័យ​ក្មេង Lamine Yamal បន្ទាប់​តែ​មើល​ឃើញ​ទម្រង់​លេង​ដ៏​ល្អ​ត្រឹម​រយៈ​ពេល​ខ្លី​កន្លង​មក។

យុវជន​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Xavi Hernandez បាន​ចាប់ផ្តើម​ការ​លេង​ដ៏​ល្អ ជាមួយ​កំណត់ត្រា​ហូហែរ ហើយ​កន្លង​មក​នោះ​ក៏​ជាប់​ទាំង​នៅ​ជម្រើស​ជាតិ នាម​កីឡាករ​អេស្ប៉ាញ​វ័យ​ក្មេង​បង្អស់ រក​បាន​គ្រាប់​បាល់​នៅ UEFA Euro 2024 វគ្គ​ជម្រុះ​បឋម នៅ​អាយុ​ត្រឹម ១៦ ឆ្នាំ និង ៥៧ ​ថ្ងៃ។

ឥឡូវ Yamal ក៏​ល្ហៀងៗ​ទទួល​បាន​ការ​វិវត្ត​នៃ​កុងត្រា​ថ្មី នេះ​មាន​ន័យ​ឡើង​ទាំង​ពេលវេលា ឡើង​ទាំង​ប្រាក់​ឈ្នួល​ពី​លើ​កុងត្រា​ចាស់​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​ក្រោយ បន្ត​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៦។ ក៏​ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​អំពី​តម្លៃ​ផ្តាច់​កុងត្រា​ថ្មី​បែប​ណា​នៅ​ឡើយ ដ្បិត​តាម​ដឹង​កន្លង​មក ក្លឹប​ដឹកនាំ​ដោយ​ប្រធាន​លោក Joan Laporta ឲ្យ​តែ​មាន​យុវជន​ល្អ​ក្នុង​ដៃ​រមែង​ដាក់​ខ្ពស់​កប់​ពពក។

តាម​ពិត​ទៅ​ក្លឹប​ចង់​បាន​កុងត្រា​យូរ​ជាង​នោះ​ផង គ្រាន់​តាម​ច្បាប់​របស់ UEFA អនុញ្ញាត​ឲ្យ​កំណត់​ខ្ពស់​បំផុត​ត្រឹម​កុងត្រា ២ ឆ្នាំ​ប៉ុណ្ណោះ ប្រើប្រាស់​លើ​កីឡាករ​អាយុ​ក្រោម ១៨ ឆ្នាំ​ដូច​ជា Yamal។ គួរ​ឲ្យ​ដឹង​ដែរ​ថា ស្ថិតិ​បង្ហាញ​ខ្លួន ៨ ប្រកួត​សរុប គេ​ Assist បាន ២ លើក​ដល់​ក្លឹប ដ្បិត​មិន​ទាន់​រក​បាន​គ្រាប់​បាល់​នៅ​ឡើយ​ទាំង La Liga ទាំង UCL៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]