ក្លិប Manchester United បានសម្លឹងឃើញអតីតយុវជនរបស់ក្លិប Barcelona, Jean-Clair Todibo នៅក្នុងទីផ្សាររដូវរងារខាងមុខ ដើម្បីមកជួយដោះស្រាយវិបត្តិខ្វះខាតនៅតំបន់ការពារ។
យោងតាមប្រភពពីអ្នកសារព័ត៌មាន Fabrizio Romano បានឱ្យដឹងថា ក្លិបបិសាចក្រហម កំពុងស្វែងរកខ្សែការពារកណ្ដាលនៅក្នុងទីផ្សារ បន្ទាប់ពី Lisandro Martinez និង Sergio Reguilon បានជួបនូវបញ្ហារបួស។
ទោះយ៉ាងណាក្ដី ស្ថានភាពនៅតែស្មុគស្មាញ ខណៈ Harry Maguire ពុំទាន់ចាកចេញនៅឡើយ។ ប្រសិនបើខ្សែការពារអង់គ្លេសរូបនេះ អាចត្រូវបានលក់ចេញនៅក្នុងទីផ្សារខែមករាខាងមុខ នោះថ្នាក់ដឹកនាំរបស់ក្លិប នឹងពិចារណាយកអ្នកថ្មីមកចូលក្រុម។ បើមិនដូច្នោះ ពួកគេអាចនឹងរង់ចាំរហូតដល់រដូវក្ដៅខាងមុខ។
Todiba បានបង្ហាញសមត្ថភាពលេចធ្លោ ពេលចាប់ផ្ដើមរដូវកាលនេះ សម្រាប់ក្លិបបារាំង Nice ហើយគេជាបេក្ខភាពមួយរូបដែលក្លិបបិសាចក្រហម ចង់បាន បន្ទាប់ពីខកឱកាសផ្ទេរចូល Benjamin Pavard ក្រោយខ្សែការពារបារាំងចូលរួម Inter Milan៕