Friday, June 20, 2025
[the_ad_group id="102"]

គ្រូ AS Roma ថាការចាប់ផ្តើមរដូវកាលមិនល្អរបស់ក្រុម មិនមែនជាបញ្ហាកើតចេញពីខ្លួនឡើយ

លោក Jose Mourinho បាននិយាយថា បញ្ហាផ្តើមរដូវកាលថ្មីមិនបានល្អរបស់កូនក្រុមនៅ AS Roma មិនមែនជាបញ្ហាដែលកើតចេញពីរូបលោកនោះទេ។ លោក Mourinho បានលើកឡើងអំពីបញ្ហានៅក្នុងក្លិបដែលលោកត្រូវបានគេចង់ឱ្យលោកចាកចេញពីតំណែង។

បើទោះជាបានឈ្នះពានរង្វាន់ Europa Conference League នៅក្នុងឆ្នាំ ២០២២ ហើយបានឈានជើងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League កាលពីរដូវកាលមុន Roma នៅដើមរដូវកាលថ្មីនេះ កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១៦ នៃក្របខណ្ឌ Serie A ដោយរកបានត្រឹម៨ពិន្ទុ ។
កាលពីពេលថ្មីៗនេះលោក Mourinho ក៏បាននិយាយថា លោកបានបដិសេធសំណើដ៏ឆ្កួតលីលារបស់ក្លិប ដែលស្នើឱ្យលោកចាកចេញពីក្លិបនៅដើមរដូវកាល។

លោក Mourinho បានលើកឡើងបែបនេះថា៖ “កាលពី៣ ខែមុន មានគំនិតមួយកើតឡើងគឺចង់ឱ្យខ្ញុំចាកចេញ។ អំឡុងពេលសម្រាក់វិស្សមកាល ខ្ញុំបានទទួលការផ្តល់ជូននៅសំណើដ៏ឆ្កួតបំផុត ដែលគ្រូបង្វឹកមិនធ្លាប់នឹងទទួលបានក្នុងប្រវត្តិសាស្ត្របាល់ទាត់ ហើយខ្ញុំក៏បានបដិសេធ។ ខ្ញុំបានធ្វើដូច្នេះ ដោយសារតែខ្ញុំបានសន្យាជាមួយនឹងកីឡាកររបស់ខ្ញុំ អ្នកគាំទ្រ និងម្ចាស់ក្លិប ហើយ ៣ខែ បន្ទាប់ វាហាក់បីដូចជាខ្ញុំជាបញ្ហានៃរឿងទាំងនេះ ខ្ញុំមិនអាចទទួលយកបានឡើយ។”

ឆ្លងកាត់ការប្រកួតចំនួន ៧លើក នៃក្របខណ្ឌ Serie A ក្រុម Roma រកបានជ័យជម្នះបាន២លើកប៉ុណ្ណោះ។ លោក Mourinho ជាគ្រូបង្វឹកមួយរូបដែលធ្លាប់បានឈ្នះពានរង្វាន់ Serie A ចំនួន ២លើកជាប់គ្នាដោយកាលនោះដឹកនាំក្រុម Inter Milan នៅក្នុងឆ្នាំ ២០០៩ និង ២០១០។ លោកបានមកដឹកនាំ Roma ក្រោយត្រូវក្លិប Spurs បណ្តេញចេញនៅក្នុងឆ្នាំ ២០២១។

ចំពោះការកាន់តំណែងនៅក្នុងក្លិប Roma លោក Mourinho បានអះអាងថា លោកនឹងតស៊ូគ្រប់យ៉ាងរហូតដល់លោកបានដាច់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៤៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]