Sunday, June 22, 2025
[the_ad_group id="102"]

Raul បដិសេធសំណើទៅដឹកនាំក្លិបនៅ Bundesliga

គ្រូបង្គោលក្រុម Real Madrid Castilla លោក Raul Gonzalez បានបោះបង់ឱកាសក្នុងការចាកចេញពីក្លិប បន្ទាប់ពីមានការដាក់សំណើទី២ នៅក្នុងរដូវកាលនេះ។

អតីតខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ ធ្លាប់ត្រូវបានក្លិប Villarreal ដាក់សំណើនាំយករូបលោកទៅដឹកនាំក្រុម ក្រោយបញ្ចប់តួនាទីលោក Quique Setien កាលពីខែកញ្ញា ប៉ុន្ដែចុងក្រោយក្លិបនាវាមុជទឹកពណ៌លឿង បានតែងតាំងលោក Racheta ជំនួសវិញ។

ហើយសំណើផ្សេងមួយទៀត បានពីអតីតក្រុមដែល Raul ធ្លាប់លេងឱ្យគឺ Schalke 04 ហើយយោងតាមប្រភពពីសារព័ត៌មាន BILD បានឱ្យដឹងថា ក្លិបអាល្លឺម៉ង់ បានទាក់ទងទៅគ្រូបង្វឹកក្រុមយុវជនរបស់ Real Madrid ជាថ្មី បន្ទាប់ពីលោក Thomas Reis ត្រូវបានបញ្ចប់តំណែងនារដូវកាលមុន។

ទោះយ៉ាងណាក្ដី ប្រភពខាងលើបានអះអាងថា Raul បានច្រានចោលសំណើនេះ ដោយបានពន្យល់ថា មិនមែនជាពេលដ៏ស័ក្ដិសមសម្រាប់រូបលោក៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]