Sunday, June 22, 2025
[the_ad_group id="102"]

Chelsea ជូនដំណឹងកីឡាករខ្លួនម្នាក់ថាអាចដើរចេញពីក្លិបបាន នៅខែមករាខាងមុខ

ថ្មីៗនេះ ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថា បានជូនដំណឹងទៅកាន់កីឡាករ Trevoh Chalobah ថាគេមានសេរីភាពក្នុងការស្វែងរកក្លិបថ្មី ដើម្បីលេងឱ្យ នៅក្នុងខែមករាខាងមុខ។

ជាក់ស្តែង ពេលវេលារបស់ខ្សែការពាររូបនេះ ហាក់ត្រូវបានមើលឃើញថាធ្លាក់ចុះជាលំដាប់ ពោលគឺចាប់តាំងពីលោក Mauricio Pochettino ចូលមកដឹកនាំក្រុមមក ។

យ៉ាងណាមិញ បើតាមការចុះផ្សាយពី TeamTalk បង្ហើបឱ្យដឹងថាក្រុម Bayern Munich អាចនឹងវិលត្រលប់មកចរចានាំយក Chalobah សារជាថ្មី បន្ទាប់ពីបានបរាជ័យកាលពីអំឡុងរដូវក្តៅកន្លងទៅ ស្របពេល Chelsea បានបញ្ជាក់ថា កីឡាកររូបនេះ គឺអាចដើរចេញពីបាន នៅពេលទីផ្សារដោះដូរបើកឡើងវិញ។

ជាការពិតណាស់ Chalobah ជាកីឡាករ ដែលលោក Tuchel ស្គាល់យ៉ាងច្បាស់ ជាពិសេសអំឡុងពេលលោកនៅដឹកនាំក្រុម Chelsea ហើយវាមិនមែនរឿងគួរឱ្យភ្ញាក់ផ្អើលនោះឡើយ ដែល Bayern ចង់បានជម្រើសខ្សែការពារថ្មី នៅពេលក្រុមកំពុងជួបបញ្ហារបួស ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]