Sunday, June 22, 2025
[the_ad_group id="102"]

Barca អាចនឹងត្រូវចាយលុយខ្ទង់ ៨០លានអឺរ៉ូ​ បើចង់ទិញផ្តាច់ Felix ពី At Madrid

ក្លិប Barcelona ត្រូវបានគេរាយការណ៍មកថា នឹងត្រូវចំណាយលុយរហូតដល់ទៅ ៨០លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្រុម Atletico Madrid កីឡាករ Joao Felix នៅក្នុងទីផ្សារដោះដូរកីឡាករ នារដូវក្តៅឆ្នាំក្រោយ។

ជាក់ស្តែង កីឡាករសញ្ជាតិព័រទុយហ្គាល់ បានចូលរួមជាមួយក្លិបយក្សកាតាឡាន់ ក្នុងលក្ខខ័ណ្ឌខ្ចីជើងពី Atletico កាលពីខែមុន ហើយគេបានបង្ហាញភាពលេចធ្លោយ៉ាងខ្លាំង នៅទឹកដី Camp Nou ដោយរកបាន ៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ២ លើក ក្នុងការបង្ហាញខ្លួនចំនួន ៧ ប្រកួត។

យ៉ាងណាក៏ដោយ គ្រូបង្វឹកក្រុម Barcelona លោក Xavi បាននិយាយកាលពីចុងខែមុនថាវា ហាក់លឿនពេល ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការចុះហត្ថលេខាលើ Felix សម្រាប់លក្ខខណ្ឌជាអចិន្ត្រៃយ៍នៅរដូវក្តៅឆ្នាំក្រោយ។

ប៉ុន្តែទន្ទឹមនឹងនេះ ប្រធានផ្នែកកីឡាថ្មីរបស់ Barcelona លោក Deco បានបញ្ជាក់ថា ក្លិបរបស់លោក នឹងពិចារណាលើការផ្លាស់ប្តូរសម្រាប់ Felix ជាអចិន្ត្រៃយ៍ នៅចុងបញ្ចប់រដូវកាលនេះ។

ហើយមិនតែប៉ុណ្ណោះ យោងតាមកាសែត AS បានអះអាងថាក្លិប Atletico នឹងបើកឱកាស ដើម្បីលក់កីឡាករព័រទុយហ្គាល់ នៅរដូវក្តៅឆ្នាំក្រោយ ប៉ុន្តែពួកគេចង់បានយ៉ាងហោចណាស់ ៨០ លានអឺរ៉ូ សម្រាប់កិច្ចព្រមព្រៀងនេះ ដែលវាហាក់ទំនងជាផ្តល់បញ្ហាដល់ក្លិប Barcelona ដោយសារតែកំពុងជួបវិបត្តិហិរញ្ញវត្ថុស្រាប់ ៕​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]