លោក Jose Mourinho ត្រូវតែយកឈ្នះ Cagliari ក្នុងការប្រកួតទល់នឹង Cagliari ដើម្បីរក្សាតំណែងរបស់ខ្លួននៅក្លិប Roma។
ក្រុម Roma បច្ចុប្បន្ន កំពុងប្រឈមនឹងការលំបាកនៅ Serie A រដូវកាលនេះ ដោយពួកគេឈរនៅលេខ១៣ ក្នុងតារាង។
ក្រុមរបស់លោក Mourinho មានគម្លាត១០ពិន្ទុពីក្រុមកំពូលតារាង Inter Milan បន្ទាប់ពីចាប់ផ្ដើមរដូវកាលមិនសូវបានល្អ ដោយចាញ់៣លើក និងស្មើពីរលើក។
នៅថ្ងៃអាទិត្យនេះ Roma នឹងជួបក្រុមដែលបរាជ័យ៤លើក ក្នុងចំណោម៥ប្រកួតចុងក្រោយ ហើយកំពុងឈរនៅបាតតារាង Serie A ហើយមានការរាយការណ៍ថា លោក Mourinho អាចរក្សាតំណែងរបស់ខ្លួនបាន ប្រសិនបើអាចយក៣ពិន្ទុពីការប្រកួតនេះ។
យោងតាមប្រភពពីសារព័ត៌មានអ៊ីតាលី Corriere dello Sport បានឱ្យដឹងថា ប្រធានក្លិប Roma លោក Dan Friedkin នឹងសម្រេចចិត្តបណ្ដេញលោក Mourinho ប្រសិនបើ មិនអាចឈ្នះការប្រកួតក្រុមទើបប្រូម៉ូតមកលីគកំពូលអ៊ីតាលី៕