បន្ទាប់ពីបញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើគ្នា ១-១ ជាមួយ Sevilla នៅ La Liga កាលពីថ្ងៃសៅរ៍ Real Madrid នឹងបន្ដបេសកកម្មរបស់ពួកគេ ក្នុងការប្រកួត UEFA Champions League ដោយត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ Braga។
ទោះបីជាបានចូលរួមហ្វឹកហាត់ពេញលេញ ប៉ុន្ដែខ្សែបម្រើ Arda Guler មិនត្រូវបានបញ្ចូលឈ្មោះ ក្នុងបញ្ជីក្រុម សម្រាប់ការប្រកួតនាថ្ងៃអង្គារនេះទេ។
កីឡាករវ័យក្មេងតួកគីរូបនេះ បានផ្លាស់មកចូលរួមក្លិបអធិរាជស ពី Fenerbahce អំឡុងទីផ្សាររដូវក្ដៅ ប៉ុន្ដែគេពុំទាន់មានឱកាសបង្ហាញខ្លួនលើកដំបូងនៅឡើយទេ។