លោក Erik ten Hag បានឆ្លើយតបយ៉ាងខ្លីតែមានន័យគ្រប់គ្រាន់ ចំពោះស្ថានភាពបច្ចុប្បន្នរបស់ Jadon Sancho នៅក្លិប Manchester United។
ខ្សែប្រយុទ្ធស្លាបរូបនេះ បន្ដនៅក្រៅក្រុម បន្ទាប់ពីមានជម្លោះជាសារធារណៈជាមួយអ្នកចាត់ការសញ្ជាតិហូឡង់ ហើយគេមិនបានបង្ហាញមុខ ក្នុងការថតរូបជាក្រុមថែមទៀតផង។
មានដំណឹងលេចឮជាច្រើនថា Sancho អាចនឹងឈានដល់ការចាកចេញពីទឹកដី Old Trafford នាខែមករាខាងមុខ ខណៈបច្ចុប្បន្នគេមានការហ្វឹកហាត់ម្នាក់ឯង នៅមជ្ឈមណ្ឌល Carrington។
នៅពេលត្រូវបានសួរអំពីស្ថានភាពរបស់ Sancho លោក Ten Hag បានឆ្លើយតបយ៉ាងខ្លីថា៖”គ្រប់យ៉ាងបានបង្ហញអំពីគេទៅហើយ”៕