អ្នកចាត់ការ Marco Silva បានចុះហត្ថលេខាលើកុងត្រាថ្មីជាមួយក្លិប Fulham រហូតដល់ដំណាច់រដូវកាល ២០២៥-២៦។ លោក Silva ត្រូវបានតែងតាំងនៅ Fulham កាលពីខែកក្កដា ឆ្នាំ២០២១ ហើយមានសុពលភាពដល់ដំណាច់រដូវកាលនេះ។
អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ បានដឹកនាំ Fulham ឈរនៅចំណាត់ថ្នាក់លេខ១០ ក្នុងតារាង Premier League រដូវកាលមុន ហើយបច្ចុប្បន្នពួកគេកំពុងឈរនៅលេខ១៣ ក្រោយលេងបាន៩ប្រកួត។
ក្នុងចំណោម៩ប្រកួតនោះ ក្រុមរបស់លោក Silva ទទួលបានជ័យជម្នះ ៣លើក ស្មើ២ដង និងចាញ់៣ដង ហើយប្រកួតចុងក្រោយបង្អស់ ពួកគេបរាជ័យ ក្រោមថ្វីជើងរបស់ Tottenham Hotspur ២-០៕