Thursday, June 19, 2025
[the_ad_group id="102"]

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ក្លឹប​ប្រដាល់ ​ពេជ្រ​ សុផាន់​ ប្រមូល​ខ្សែក្រវាត់​ចូល​ក្លឹប​ច្រើន​ណាស់​

មួយ​រយៈពេល​ដ៏​ខ្លី​ចុង​ក្រោយ​នេះ​ក្លឹប​ប្រដាល់​របស់​លោក​ ពេជ្រ​ សុផាន់​ ហាក់​ឡើង​កូដ​ និង​ឈ្នះ​ខ្សែក្រវាត់​ជា​ច្រើន​គ្រឿង​រហូត​ឥលូវ​នេះ​មាន​ ៩គ្រឿង​ហើយ​ទាំង​ទម្ងន់​ធ្ងន់​ និង​ស្រាល។​
បើ​តាម​ការ​បង្ហោះ​ហ្វេសបុក​ផេក​លោក​ ពេជ្រ​ សុផាន់​ មុន​នេះ​បាន​បញ្ជាក់​ថា​ ត្រឹម​រយៈពេល​ខ្លី​ក្លឹប​របស់​លោក​ឈ្នះ​ខ្សែក្រវាត់​ទម្ងន់​ស្រាល​បាន​ច្រើន​គ្រឿង។ ខ្សែក្រវាត់​ទាំង​នោះ​រួម​មាន៖​
ទី១​ ពេជ្រ​ សម្បត្តិ​ ឈ្នះ​ខ្សែក្រវាត់​ ៣គ្រឿង​ ទម្ងន់​ ៦០​គីឡូក្រាម​ ទទួល​បាន​ ឡាន១​ ម៉ូតូ១​

ទី២​ ពេជ្រ​ ប៊ុនសិទ្ធ​ ឈ្នះ​ខ្សែក្រវាត់​ ២គ្រឿង​ ទម្ងន់​ ៥៧​គីឡូក្រាម​

ទី៣​ ពេជ្រ​ សិង្ហៈ​ ឈ្នះ​ខ្សែក្រវាត់​ ១គ្រឿង​ ទម្ងន់​ ៤៥​គីឡូក្រាម​

ទី៤​ ពេជ្រ​ រស្មី​ ឈ្នះ​ខ្សែក្រវាត់​ ១គ្រឿង​ ទម្ងន់​ ៤០​គីឡូក្រាម​

ទី៥​ ពេជ្រ​ បញ្ញា​ ឈ្នះ​ខ្សែក្រវាត់​ ១គ្រឿង​ ទម្ងន់​ ២៩​គីឡូក្រាម​

មិន​ត្រឹម​តែ​ខ្សែក្រវាត់​ប៉ុណ្ណឹង​ទេ​ កីឡាករ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ពេញ​ស្រុក​ខ្មែរ​ពិសេស​ ពេជ្រ​ សម្បត្តិ​ តែ​ម្ដង​ខណៈ​ទម្ងន់​ ៦០​គីឡូក្រាម​កូន​សិស្ស​លោក​ ពេជ្រ​​ សុផាន់​ ឈ្នះ​ស្ទើរ​អស់​ទៅ​ហើយ​បច្ចុប្បន្ន។​ ចុង​ខែ​នេះ​ ពេជ្រ​ សម្បត្តិ​ នឹង​ត្រូវ​ទៅ​ប្រកួត​នៅ​ប្រទេស​អូស្ត្រាលី​ និង​ជា​បេក្ខភាព​ដណ្ដើម​ឡាន​ទៀត​ហើយ៕​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]