Wednesday, August 27, 2025
[the_ad_group id="102"]

Yafai ផ្តួលគូប្រជែង Edwards ត្រឹមទឹកទី៦ ដើម្បីមានសិទ្ធិឡើងទៅដណ្តើមខ្សែក្រវាត់ពិភពលោក WBC ឆ្នាំក្រោយ

ជើងខ្លាំង Galal Yafai បានបញ្ចប់ Sunny Edwards ត្រឹមពាក់កណ្តាលផ្លូវការពីការប្រកួត ១២ទឹក ក្នុងការប្រជែងកៅអីឡើងទៅដណ្តើមខ្សែក្រវាត់ពិភពលោក WBC ប្រភេទទម្ងន់ស្រាលនាឆ្នាំ២០២៥ របស់ Kenshiro Teraji។

ក្នុងប្រកួតនោះដែរ Yafai បានគ្រប់គ្រងការប្រកួតស្ទើរតែទាំង ៦ទឹកពេញ តាមរយៈវាយយ៉ាងសន្ធាប់ទៅលើ Edwards នៅមុនពេលអាជ្ញាកណ្តាលចូលទៅរារាំង និងបញ្ឈប់ការប្រកួតតែម្តង។

នេះជាជ័យជម្នះលើកទី៩ ពីប្រវត្តិឡើងវ៉ៃ ៩លើក មិនដែលចាញ់ឡើយរបស់អតីតម្ចាស់ខ្សែក្រវាត់អូឡាំពិកកាលឆ្នាំ២០២០ នៅទីក្រុង Tokyo ប្រទេសជប៉ុន ដែលធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់បាន ២លើកទៀតផង។

ភ្លាមៗនោះដែរ Edwards អតីតម្ចាស់ខ្សែក្រវាត់ IBF ប្រភេទទម្ងន់ស្រាលនេះនាអំឡុងឆ្នាំ២០២១ និងចុងក្រោយឆ្នាំ២០២៣ ក៏បានប្រកាសចូលនិវត្តន៍ពីប្រដាល់សកលនេះដែរ បន្ទាប់ពីរងបរាជ័យនៅទីក្រុង Birmingham ក្នុងសង្វៀន BP Pulse Live ដ្បិតអ្នករស់នៅទីក្រុង London រូបនេះបន្សល់ទុកស្នាដៃឈ្នះ ២១លើក និងចាញ់ ២លើក៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]