ខ្សែការពារ Mamadou Sakho បានចាកចេញពីក្លិប Montpellier បន្ទាប់ពីមានជម្លោះហិង្សាជាមួយអ្នកចាត់ការ Michelk der Zakarian អំឡុងពេលហ្វឹកហាត់។
យោងតាមប្រភពពីសារព័ត៌មាន L’Equipe បានឱ្យដឹងថា ខ្សែការពារបារាងរូបនេះ ត្រូវបានក្លិបពិន័យ បន្ទាប់ពីហេតុការណ៍ដែលកើតឡើងនាថ្ងៃទី២៤ ខែតុលា ដោយរូបគេក្របួចកអាវ អ្នកចាត់ការវ័យ៦០ឆ្នាំ ហើយផ្ដួលទៅលើទីលាន។
ហើយពេលនេះក្លិបនៃក្របខណ្ឌ Ligue 1 បានប្រកាសបញ្ចប់កុងត្រាជាមួយអតីតកីឡាកររបស់ Liverpool និង Crystal Palace រូបនេះ។
Sakho បានចាកចេញពីក្លិបហហង្សក្រហម នៅក្រោមហេតុផលមិនគោរពវិន័យផងដែរ បន្ទាប់ពីមានភាពយឺតយ៉ាវមកហ្វឹកហាត់បីលើក អំឡុងខែកក្កដា ឆ្នាំ២០១៦៕