Monday, June 23, 2025
[the_ad_group id="102"]

មិនត្រឹមតែ Maguire ក្រុម West Ham នៅចង់បានតារាឆ្នើម Man Utd ម្នាក់នេះទៀត

ក្រុម West Ham United ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងបន្តការចាប់អារម្មណ៍ទៅលើខ្សែការពារ Harry Maguire នៅឆ្នាំក្រោយ ហើយក៏អាចនឹងផ្ទេរយកមិត្តរួមក្រុមរបស់គេ គឺកីឡាករ Anthony Martial មកផងដែរ។

ជាការពិតណាស់ ក្លិប West Ham ធ្លាប់បានធ្វើការផ្តល់ជូនរួចមកហើយ សម្រាប់ Maguire អំឡុងទីផ្សារដោះដូររដូវក្តៅកន្លងទៅ ប៉ុន្តែនៅចុងបញ្ចប់កីឡាកររូបនេះ បានសម្រេចចិត្តមិនចាកចេញពីទឹកដី Old Trafford នោះឡើយ។

ប៉ុន្តែបើតាមការចុះផ្សាយពីអ្នកកាសែត Rudy Galetti កាលពីពេលថ្មីៗនេះ បានបង្ហាញដោយដឹងថា Maguire នៅតែស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់លោក David Moyes ហើយរំពឹងថានឹងព្យាយាមដាក់ជូនសំណើមួយផ្សេងទៀត នៅឆ្នាំ ២០២៤ ខាងមុខ។

មិនតែប៉ុណ្ណោះ អ្នកកាសែតរូបនេះ បានអះអាងទៀតថា West Ham ក៏ចាប់អារម្មណ៍លើ Martial ផងដែរ ដោយរំពឹងថាអាចនឹងធ្វើការផ្ទេរដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅឆ្នាំក្រោយ។

ជម្រាបជូនផងដែរថា កិច្ចសន្យារបស់កីឡាករវ័យ ២៧ ឆ្នាំ នៅ Old Trafford នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំក្រោយហើយ ដោយខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ អាចនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញដោយសេរី ៕​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]