Sunday, June 22, 2025
[the_ad_group id="102"]

Man Utd សម្លឹងឃើញតារាឆ្នើមរបស់ AC Milan ម្នាក់ មកពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួន

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការតាមចុះហត្ថលេខាលើខ្សែប្រយុទ្ធ Rafael Leao របស់ក្រុម AC Milan នៅទីផ្សាររដូវក្តៅឆ្នាំក្រោយ។

ជាការពិតណាស់ ក្នុងរយ:ពេលចុងក្រោយនេះ មានការរំពឹងទុកជាច្រើនជុំវិញអនាគតរបស់កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បន្ទាប់ពីគេត្រូវបានក្លិបធំៗជាច្រើនបង្ហាញការចាប់អារម្មណ៍ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២៤ ឆ្នាំរូបនេះ បានក្លាយជាកីឡាករដ៏សំខាន់ម្តងទៀតសម្រាប់ Milan ក្នុងរដូវកាលនេះ ដោយរកបាន ៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៤ លើកក្នុងការបង្ហាញខ្លួន ១៣ ប្រកួតក្នុងគ្រប់ការប្រកួតទាំងអស់។

យ៉ាងណាមិញ បើយោងតាម Fichajes ថ្មីៗនេះ បានអះអាងថា ក្លិប Man United បានកំណត់គោលដៅ Leao ជាបេក្ខភាពនាំមុខគេ ដោយក្លិបគ្រោងនឹងរៀបចំសំណើផ្តល់ជូន នៅអំឡុងពេលទីផ្សារដោះដូរបើកឡើងវិញ នៅរដូវក្តៅឆ្នាំក្រោយ៕​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]