លោក Diego Simeone កំពុងចរចាបន្តកុងត្រាថ្មីជាមួយក្លឹប Atletico Madrid នៅក្នុងខណៈពេលនេះ។
Simeone បានមកធ្វើជាគ្រូបង្គោលក្លឹប Ateltico តាំងពីឆ្នាំ២០១១មក ដោយដឹកនាំបាន ៦៤០ប្រកួត ឈ្នះ៣៧៩ប្រកួត ចាញ់ ១៤៥ប្រកួត ស្មើ ១១៦ប្រកួត។
បើតាមប្រភពខាងលើ លោកកំពុងធ្វើការចរចាឈានដល់ដំណាក់កាលចុងក្រោយជាមួយក្លឹបហើយ ខណៈលោកនឹងចប់កុងត្រាជាមួយក្លឹបនៅឆ្នាំ២០២៤ខាងមុខនេះ៕