Friday, June 20, 2025
[the_ad_group id="102"]

Real Madrid ចង់បានកំពូលខ្សែការពារស្លាបស្ដាំម្នាក់នៅ PL មកជំនួស Carvajal

Real Madrid កំពុងសម្លឹងឃើញតារាឆ្នើម Reece James របស់ក្លិប Chelsea ក្នុងជម្រើសកីឡាករដែលត្រូវនាំចូល មកជំនួសកន្លែង Dani Carvajal។

យោងតាមប្រភពពី Mundo Deportivo បានរាយការណ៍ថា សមាជិកនៅក្នុងក្រុម Real Madrid មានការពេញចិត្តចំពោះកីឡាករអង់គ្លេស ហើយអ្នកចាត់ការ Carlo Ancelotti ក៏ដូច្នេះដែរ។

ក្លិបអធិរាជស តែងតែតាមដាន ប្រធានក្រុម Chelsea រូបនេះ ជាច្រើនឆ្នាំមកហើយ ប៉ុន្ដែ James ដែលមានកុងត្រារហូតដល់ឆ្នាំ២០២៨ មិនមានបំណងចង់ចាកចេញពីទឹកដី Stamford Bridge ឡើយ។

សម្រាប់ការរួមរស់រយៈពេល១០ឆ្នាំនៅ Real Madrid, Carvajal ទទួលបានឱកាសបង្ហាញខ្លួន៣៨៦លើក និងជួយក្រុមយក្សអេស្ប៉ាញឈ្នះពានជាច្រើន រួមមាន Champions League ៥លើក និង La Liga ៣ដង៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]