ខ្សែការពារ Raphael Varane ត្រូវបានគេរាយការណ៍ថាចង់ចាកចេញពីក្រុមបិសាចក្រហម Manchester United ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅក្រោយ ដើម្បីផ្ទេរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។
អតីតកីឡាករក្រុមជម្រើសជាតិបារាំងរូបនេះ ត្រូវបានភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្ទេរទៅកាន់លីគ Saudi Pro League ក្នុងអំឡុងពេលទីផ្សារនាពេលថ្មីៗនេះ ។
ហើយឥឡូវនេះ បើយោងតាម FootballTransfers បានបង្ហាញថាពេលនេះស្ថានភាពបានផ្លាស់ប្តូរហើយ ដោយ Varane ចង់ចាកចេញពី Man United នៅឆ្នាំក្រោយ ដើម្បីបញ្ចប់អាជីពនៅទឹកដីអារ៉ាប៊ីសាអូឌីតតែម្តង។
ប្រភពដដែលនេះ បានអះអាងទៀតថាក្លិប Al-Nassr របស់ Cristiano Ronaldo កំពុងស្ថិតនៅក្នុងចំណោមក្លិប ដែលបានធ្វើការការទាក់ទងទៅកាន់ខ្សែការពាររូបនេះរួចហើយ ដើម្បីពិភាក្សាអំពីការប្តូរដែលអាចទៅរួចមួយ៕