Wednesday, August 27, 2025
[the_ad_group id="102"]

អតីតគ្រូបង្វឹកអេស្ប៉ាញម្នាក់​ កំពុងរង់ចាំការខលហៅពី Man Utd ដើម្បីទៅជំនួសលោក Ten Hag

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ លោក Julen Lopetegui ត្រូវបានគេរាយការណ៍មកថា កំពុងរង់ចាំការខលហៅពីសំណាក់ក្រុមបិសាចក្រហម Manchester United ដើម្បីទៅជំនួសតំណែងរបស់លោក Erik ten Hag។

ជាការតពិតណាស់ បើយោងតាមសារព័ត៌មាន Sport បានបង្ហាញថាលោក Lopetegui គឺជាបេក្ខភាពសំខាន់ម្នាក់ ក្នុងចំណោមបេក្ខភាពដទៃទៀត ដើម្បីមកជំនួស Ten Hag ដែលកំពុងមានសម្ពាធយ៉ាងខ្លាំង នៅទឹកដី Old Trafford ។

គួរឱ្យដឹងថា លោក Lopetegui បច្ចុប្បន្នកំពុងស្វែងរកការងារថ្មី បន្ទាប់ពីបានចែកផ្លូវគ្នាជាមួយក្រុម Wolverhampton Wanderers របស់ក្របខ័ណ្ឌ Premier League កាលពីរដូវក្តៅមុនកន្លងទៅ។

ប្រភពខាងលើ បានបង្ហាញទៀតថា លោក Lopetegui កំពុងរង់ចាំការខលហៅពីក្លិប Man Utd ផងដែរ ដោយអតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ មានចំណូលចិត្តក្នុងការធ្វើការងារ នៅប្រទេសអង់គ្លេស៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]