ក្លិប Real Madrid មានគម្រោង ក្នុងការនាំយកតារាឆ្នើម Alphonso Davies របស់ក្លិប Bayern Munich មកពង្រឹងតំបន់ការពារស្លាបឆ្វេងនារដូវកាលក្រោយ។
យោងតាមសារព័ត៌មានអេស្ប៉ាញ AS បានរាយការណ៍ថា ក្លិបអធិរាជស មានក្ដីរំពឹងខ្ពស់ ថាអាចនាំចូលកីឡាករកាណាដា អំឡុងទីផ្សាររដូវក្ដៅឆ្នាំក្រោយ ហើយពួកគេក៏បានទាក់ទងទៅភ្នាក់ងាររបស់គេគឺលោក Nedal Huoseh។
ក្លិប Bayern Munich ព្យាយាមរិះរកមធ្យោបាយ ដើម្បីឱ្យ Davies បន្ដកិច្ចសន្យាថ្មី ប៉ុន្ដែពួកគេទំនងជាមិនអាចធ្វើបាននោះទេ ស្របពេលដែលកុងត្រារបស់គេ នឹងផុតសុពលភាពនារដូវក្ដៅឆ្នាំ២០២៥។
យោងតាមប្រភពពីសារព័ត៌មានអាល្លឺម៉ង់ Sport Bild បានឱ្យដឹងថា Bayern បានកំណត់តម្លៃ៥០លានអឺរ៉ូ ដែលនេះជាទឹកប្រាក់ដែល Real Madrid ត្រូវចំណាយប្រសិនបើពួកគេចង់បាន ខ្សែការពារស្លាបឆ្វេងវ័យ២៣ឆ្នាំ៕