ក្លិប Manchester United កំពុងពិចារណា ក្នុងការនាំយកខ្សែប្រយុទ្ធ Gabriel Barbosa ពីក្លិប Flamengo នៅក្នុងទីផ្សារខែមករាខាងមុខ ជាថ្នូរនៃការប្ដូរ Antony ទៅឱ្យក្លិបប្រេស៊ីលមួយនេះ។
កិច្ចសន្យាបច្ចុប្បន្នរបស់ Barbosa ជាមួយក្លិប Flamengo នឹងបញ្ចប់នាខែធ្នូ ឆ្នាំ២០២៤ ហើយគេស្ថិតនៅក្នុងការតាមដានពីអ្នកចាត់ការក្លិបបិសាចក្រហម លោក Erik ten Hag នេះបើយោងតាមប្រភពពីសារព័ត៌មាន The Mirror។
ខ្សែប្រយុទ្ធប្រេស៊ីល អាចនឹងមានតម្លៃផ្ទេរប្រមាណ២០ផោន(២៤.៧ដុល្លារ) នាខែមករា ឆ្នាំ២០២៤។ ហើយយោងតាមប្រភពខាងលើ Man Utd អាចនឹងមានការចរចាផ្ទេរ Barbosa ពី Flamengo ជាមួយនឹងការផ្ដល់ជូនសំណើផ្ទេរ Antony ក្នុងលក្ខខណ្ឌខ្ចីជើង៕