អតីតអ្នកប្រដាល់ល្បីឈ្មោះនៅកម្ពុជាលោក ឡោ សំណាង បានបញ្ចេញយោបល់ផ្ទាល់ខ្លួនថា «បឺត សង្ឃឹម ទើបស័ក្ដិសមតំណាងឲ្យគុនខ្មែរ»។
នេះបើតាមការបង្ហោះនៅហ្វេសបុក Samnang Lor នៅមុននេះបានបញ្ចេញយោបល់ថា «កីឡាករ បឺត សង្ឃឹម ទើបស័ក្ដិសមតំណាងឲ្យគុនខ្មែរ ទាំងក្បាច់ កម្លាំង ល្បឿន និងភាពវៃឆ្លាត ខ្ញុំទទួលស្គាល់នេះទើបចេះវាយពិតប្រាកដមែន អត្តចរិតកាន់តែល្អ ខ្ញុំពេញចិត្តគាត់»។ ការលើកឡើងបែបនេះទំនងជាលោក ឡោ សំណាង បានទស្សនាការប្រកួតដ៏ធំយប់មិញហើយដែលមានសុទ្ធតែជើងខ្លាំងកម្ពុជា និងបរទេសប៉ះគ្នា ពិសេសគូដែលគេរង់ចាំទស្សនាបំផុតរវាង ព្រំ សំណាង និង ដាវលីឌុច (Dave Leduc)។

បញ្ជាក់ដែរថា បឺត សង្ឃឹម យប់មិញក៏ទទួលបានជ័យជម្នះដែរលើកីឡាករ ហ្គើរហ្គេស (Timor) ក្នុងការប្រកួតរបស់សង្វៀន Town។ សង្ឃឹម ជាក្មួយរបស់ បឹត ខាំ ជាសិស្សគុនក្លឹបប៉ែនកាក់សេនប៊ុនថេនគុនខ្មែរ។ រូបគេកំពុងមានកេរ្តិ៍ឈ្មោះជាខ្លាំងនៅកម្ពុជាបន្ទាប់ពីឈ្នះមេដាយមាសស៊ីហ្គេម ២ជំនាន់ និងខ្សែក្រវាត់ក្នុងកម្មវិធីធំៗកន្លងទៅ៕