Sunday, June 22, 2025
[the_ad_group id="102"]

Pochettino ហាក់បើកចិត្តក្នុងការវិលត្រលប់ទៅកាន់ Spurs វិញ នៅថ្ងៃណាមួយ

គ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea លោក Mauricio Pochettino ថ្មីៗនេះ ហាក់បង្ហាញថា លោកអាចនឹងទទួលយកឱកាស ក្នុងការទៅដឹកនាំក្រុម Tottenham Hotspur ជាថ្មីម្តងទៀត នៅពេលអនាគត។

ជាក់ស្តែងបុរសសញ្ជាតិអាហ្សង់ទីនរូបនេះ នឹងនាំក្រុម Chelsea ទៅកាន់ទឹកដី Tottenham សម្រាប់ការប្រកួតក្នុងក្របខ័ណ្ឌ Premie League ខណ:ក៏ជាការវិលត្រលប់ទៅកាន់ទឹកដី Tottenham ជាលើកដំបូងវិញផងដែរ របស់លោក Pochettino ក្រោយចាកចេញអស់ ៤ឆ្នាំ។

យ៉ាងណាមិញ នៅមុនការប្រកួតនេះ លោក Pochettino បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ៖“សង្ឃឹមថាខ្ញុំអាចបន្តនៅ Chelsea រហូតដល់ទីបញ្ចប់! អាច ២០ ឬ ២៥ ឆ្នាំ ប៉ុន្តែអ្នកមិនដែលដឹងនោះឡើយ ក្នុងពិភពបាល់ទាត់ទេ“។

ទោះបីជាយ៉ាងណាក៏ដោយ បុរសសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏បានទទូចថាលោក អាចនឹងពិចារណាលើការទៅដឹកនាំក្រុម Spurs សារជាថ្មី ប្រសិនបើមានឱកាស ខណ:ពេលដែលលោកបានសង្កត់ធ្ងន់ទៀតថា ៖ “នេះគឺ Tottenham ដែលជាក្លិបមួយ ខ្ញុំតែងចង់ធ្វើការងារជាមួយ … ដូច្នេះវាប្រហែលជាអាចប្រសិនបើមានឱកាស ” ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]