Sir Jim Ratcliffe មានគម្រោងក្នុងការផ្លាស់ប្ដូរដ៏ធំនៅ Manchester United នាទីផ្សាររដូវរងារខាងមុខ ជាពិសេសការលក់ចេញនៅខ្សែប្រយុទ្ធ ដែលកំពុងធ្លាក់ជើង។
លោក Ratcliffe ត្រូវបានរំពឹងថា នឹងកាន់កាប់ភាគហ៊ុនជាផ្លូវការរបស់ Man Utd ២៥ភាគរយ ហើយមានការរៀបចំគម្រោងមួយចំនួននៅក្លិបអង់គ្លេសមួយនេះ។
គម្រោងទាំងនោះ មានបញ្ចូលទាំងការដាក់លក់ខ្សែប្រយុទ្ធ Jadon Sancho, Antony និង Anthony Martial នាខែមករាខាងមុខ នេះបើយោងតាមប្រភពពីសារព័ត៌មាន The Sun។
ក្លិបបិសាចក្រហម បានចំណាយទឹកប្រាក់យ៉ាងច្រើន ទៅលើការនាំចូលកីឡាករទាំងបីរូបនេះ ប៉ុន្ដែពួកគេហាក់មិនអាចបង្ហាញសមត្ថភាពស្របទៅនឹងតម្លៃដែលត្រូវបានចំណាយនោះទេ៕