Sunday, June 22, 2025
[the_ad_group id="102"]

កាន់​តែ​ល្អ កាន់​តែ​ចង់​បាន Getafe ពន្លឿន​ល្បឿន​ចរចា​យក Greenwood ពី Man United

សិក្សា​ពី​ស្ថានភាព​មួយ​រយៈ​ពេល​ខ្លី ក្លឹប​អេស្ប៉ាញ Getafe ហាក់​អាច​ទាញ​ចម្លើយ​ប្រាប់​ខ្លួន​ឯង​ច្បាស់​ហើយ អំពី​ការ​សម្រេច​ចិត្ត​លើ​អនាគត​យុវជន​ឆ្នើម Mason Greenwood នោះ​គឺ “Yes” នឹង​បើក​ការ​ចរចា​ថ្ពក់​គេ​ចេញ​ពេញ​ថ្លៃ​ពី​ក្លឹប​អាណាព្យាបាល Manchester United បន្ទាប់​ផុត​កុងត្រា​ខ្ចី​ជើង​នា​បញ្ចប់​រដូវ​កាល​ខាង​មុខ។

ស្ថិត​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ដែល Getafe នាំ​យក​ពី​ក្លឹប​ម្ចាស់ដី Old Trafford តាំង​រដូវ​ក្តៅ គេ​ហាក់​សាង​ភាព​ល្អ​ប្រសើរ​ត្រលប់​មក​វិញ តាម​រយៈ​ទម្រង់​លេង​ដ៏​ល្អ​លើ​ទីលាន​ឲ្យ​ក្លឹប​នៅ La Liga។ នេះ​យុវជន​វ័យ ២២ ឆ្នាំ រក​បាន ៣ គ្រាប់ និង ៣ Assists នៅ ១០ ប្រកួត​សរុប​ជូន​ក្លឹប។

បើ​តាម​សារព័ត៌មាន The Sun ចុះ​ផ្សាយ ក្លឹប​នៅ La Liga កំពុង​បន្ថែម​ល្បឿន​ចរចា​រវាង​ភាគី​ក្លឹប Manchester United ពោល​នឹង​បញ្ជូន​សំណើ​ផ្លូវការ​ទៅ​កាន់​ក្លឹប​អង់គ្លេស​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​ទទួល​បាន​ចម្លើយ​ឲ្យ​ឆាប់​រហ័ស​មក​វិញ​ដូច​គ្នា។ តែ​យ៉ាង​ណា​តាម​ចចាមអារ៉ាម ខាង​ក្លឹប​មេ ហាក់​មិន​ចង់​លក់​ផ្តាច់​កុងត្រា​ទេ ផ្ទុយ​ទៅ​វិញ អាច​បើក​ភ្លើង​ខៀវ​ត្រឹម​ការ​ខ្ចី​ជើង​បន្ថែម​ឆ្នាំ​តែ​ប៉ុណ្ណោះ​ឯង។

គួរ​ឲ្យ​ដឹង​ថា Greenwood គេ​សេសសល់​កុងត្រា​នៅ​ក្លឹប Man United ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ម្ល៉េះ​បើ​ក្លឹប​ចរចា​ត​កុងត្រា​ថ្មី​បាន នោះ​នឹង​ឡើង​តម្លៃ​ខ្លួន​ទៀត តែ​បើ​អត់​ទេ ក៏​មាន​តែ​បណ្តោយ​ឲ្យ Getafe អូស​បន្លាយ​យក ដល់​អស់​កុងត្រា ក្លាយ​ជា Free Agent តែ​ម្តង​នោះ​ឯង៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]