អតីតវីរបុរស Chelsea លោក John Obi Mikel បានណែនាំឱ្យ Victor Osimhen សម្រេចចិត្តចូលរួមជាមួយ Chelsea នៅរដូវកាលក្រោយ ហើយលោកនឹងដើរតួធ្វើជាភ្នាក់ងាររបស់ Osimhen ផ្ទាល់តែម្តង។
លោក Obi Mikel អះអាងថា ចាប់តាំងពី Didier Drogba ចាកចេញទៅ ក្លិបតោខៀវរកមិនបានខ្សែប្រយុទ្ធមកពីអាហ្វ្រិកណាដែលមានគុណភាពល្អសូម្បីតែម្នាក់ ប៉ុន្តែលោកជឿថា Victor Osimhen គឺជាមនុស្សម្នាក់ដែលសក្កិសមជំនួសតំណែង Drogba ខ្លាំងបំផុត។
គួរបញ្ជាក់ថា លោក John Obi Mikel និង Victor Osimhen ជាមិត្តរួមជាតិនីហ្សេរីយ៉ាជាមួយគ្នា ហើយខ្សែប្រយុទ្ធក្លិប Napoli ម្នាក់នោះក៏គោរព និងចាត់ទុកវីរបុរស Chelsea រូបនេះជារៀមច្បងផងដែរ៕