ក្លិប Real Madrid កំពុងពិចារណា ក្នុងការដាក់សំណើបន្ដកុងត្រាសម្រាប់អ្នកចាត់ការ Carlo Ancelotti រហូតដល់ឆ្នាំ២០២៦។ អនាគតលោក Ancelotti នៅទីក្រុងម៉ាឌ្រីដ ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ខណៈដែលកុងត្រាបច្ចុប្បន្ន នឹងអស់សុពលភាពនាដំណាច់រដូវកាលនេះ។
អ្នកចាត់ការដ៏សម្បូរបទពិសោធរូបនេះ មិនចង់ផ្សារភ្ជាប់ទៅនឹងដំណឹងចចាមអារ៉ាមណាមួយឡើយ ដោយលោកផ្ដោតទៅលើការប្រជែងពានរង្វាន់សម្រាប់ Real Madrid នាប៉ុន្មានខែខាងមុខ។
កន្លងមក លោក Ancelotti មានការភ្ជាប់ទៅនឹងក្រុមជម្រើសជាតិប្រេស៊ីល ខណៈសហព័ន្ធបាល់ទាត់ប្រេស៊ីល មានការបើកចំហរថាចង់បានរូបលោក ទៅធ្វើជាគ្រូបង្គោលអចិន្ដ្រៃយ៍ជំនួសលោក Tite នារដូវក្ដៅឆ្នាំ២០២៤។
ទោះយ៉ាងណាក្ដី លោកអាចនឹងបន្ដរួមរស់ជាមួយក្លិបអធិរាជស ហើយបើយោងតាមប្រភពពីសារព័ត៌មាន Relevo ប្រធានក្លិប Real Madrid លោក Florentino Perez ជឿជាក់ថា លោក Ancelotti នៅតែជាជម្រើសល្អបំផុតសម្រាប់តំណែងគ្រូបង្វឹករបស់ពួកគេ ហើយត្រៀមដាក់សំណើកុងត្រាថ្មីរបស់អ្នកចាត់ការវ័យ៦៤ឆ្នាំ៕