Wednesday, June 18, 2025
[the_ad_group id="102"]

Andre Onana​ ស្ពាយរបួសត្រលប់ទៅ Man Utd វិញ អំឡុងពេលជួយជម្រើសជាតិ

កីឡាករវ័យ២៧ឆ្នាំ ត្រូវបានប្ដូរចេញក្នុងនាទីទី៨១ នៃការប្រកួតជ័យជម្នះ ៣-០ លើម៉ៅរីទុស ក្រោយពេលដែលគេព្យាយាមសង្គ្រោះបាល់។

Onana បានដកខ្លួនចេញពីក្រុមជម្រើសជាតិកាមេរូន សម្រាប់ការប្រកួតនាថ្ងៃអង្គារទល់នឹងលីប៊ី ប៉ុន្ដែមិនមានការបញ្ជាក់ពីស្ថានភាពរបួសរបស់គេពីក្រុមកាមេរូនឡើយ។

អ្នកចាត់ការ Erik ten Hag ត្រូវប្រឈមនឹងបញ្ហាឈឺក្បាលបន្ថែមទៀត សម្រាប់ការត្រលប់ពីប្រកួតអន្ដរជាតិវិញ ជាមួយនឹងបញ្ហារបួសរបស់សមាជិកសំខាន់ៗជាច្រើនរូប ដោយពួកគេនឹងធ្វើដំណើរទៅប្រកួត Premier League នៅទឹកដីរបស់ Everton មុនពេលហោះហើរទៅប្រទេសតួកគីដើម្បីប្រកួត UEFA Champions League នៅទឹកដីរបស់ Galatasaray៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]