Wednesday, June 18, 2025
[the_ad_group id="102"]

Inter Miami ត្រៀមដាក់សំណើផ្ទេរអតីតអ្នកចាំទីបិសាចក្រហម David de Gea

David de Gea កំពុងនៅទំនេរមិនទាន់មានក្លិបលេងនៅឡើយ បន្ទាប់ពីឈានដល់ការចែកផ្លូវគ្នាជាមួយ Manchester United​ អំឡុងទីផ្សាររដូវក្ដៅ ហើយគេអាចនឹងចូលរួមក្លិបថ្មី ដោយមិនអស់តម្លៃផ្ទេរ។

De Gea ស្ថិតនៅក្នុងរ៉ាដារបស់ក្លិបមួយចំនួននៅអឺរ៉ុប ស្របពេលមានសំណើពីខាងក្លិបតួកគី និងក្លិបអេស្ប៉ាញ Real Betis។

ទោះយ៉ាងណាក្ដី អ្នកចាំទីចាស់វស្សារូបនេះ មិនទទួលយកសំណើផ្ទេរទាំងនោះទេ ហើយការផ្លាស់ទៅអារ៉ាប៊ី សាអ៊ូឌីត អាចជាជម្រើសមួយដែលនៅសល់សម្រាប់ កីឡាករអេស្ប៉ាញរូបនេះ។

ប៉ុន្ដែបើយោងតាមប្រភពពី Daily Star បានឱ្យដឹងថា ប្រធានក្លិប Inter Miami លោក David Beckham មានគម្រោងចង់នាំយក អតីតកីឡាកររបស់ក្រុមបិសាចក្រហមរូបនេះ មកកាន់សហរដ្ឋអាមេរិក នាប៉ុន្មានសប្ដាហ៍ខាងមុខ ដោយផ្ដល់ឱ្យនូវប្រាក់ឈ្នួលដែល De Gea ធ្លាប់ទទួលបាននៅ Old Trafford៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]