Sunday, June 22, 2025
[the_ad_group id="102"]

កីឡាករ​ម៉ារ៉ុក​ដល់ ៤ រូប ជាប់​ក្នុង​បញ្ជី​បេក្ខភាព ១០ រូប​ចុង​ក្រោយ African Player of the Year

ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក​ដែល​សម្រេច​សមិទ្ធផល​ល្អ ដល់​ឈោង​បាន​កៅអី​វគ្គ ៤ ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ FIFA World Cup ឃើញ​ថា​មាន​កីឡាករ​ដល់​ទៅ ៤ រូប ជាប់​ឈ្មោះ​ក្នុង​ចំណោម​បេក្ខភាព​តារា​ឆ្នើម​ទាំង ១០ នៅ​បញ្ជី African Player of the Year Award។

ក្នុង​នោះ​មាន​ដូច​ជា​អ្នកចាំទី Yassine Bounou ខ្សែ​ការពារ​ស្លាប Achraf Hakimi ខ្សែ​បម្រើ Sofyan Amrabat និង​ខ្សែ​ប្រយុទ្ធ Youssef En-Nesyri។ សមិទ្ធផល​ធំ​ដែល​ពួក​គេ​សម្រេច​បាន​កាល​នៅ World Cup ដែល​ស្ថិត​ក្នុង​ពូល​ជាមួយ​បែលហ្សិក និង​ម្ចាស់​ជើង​ឯក​រង ២០១៨ គឺ​ក្រូអាត ហើយ​ក៏​បន្ត​យក​ឈ្នះ​អេស្ប៉ាញ និង​ព័រទុយហ្គាល់ មុន​ធ្លាក់​ក្រោម​ថ្វី​ជើង​បារាំង នា​វគ្គ ៤ ក្រុម។

អ្នក​ផ្សេងៗ​ឯ​ទៀត​រួម​មាន Mohamed Salah នៃ​ជម្រើស​ជាតិ​អេហ្សីប, Sadio Mane នៃ​ជម្រើស​ជាតិ​សេណេហ្គាល់, Riyad Mahrez នៃ​ជម្រើស​ជាតិ​អាល់ហ្សេរី ដៃ​គូ​កាមេរ៉ូន Andre-Frank Zambo Anguissa និង Vincent Aboubacar និង​កីឡាករ​នីហ្សេរីយ៉ា Victor Osimhen បិទ​បញ្ជី។

ការ​ប្រកាស​អ្នក​ឈ្នះ នឹង​ធ្វើ​ឡើង​នៅ​កម្មវិធី​ក្នុង​ទីក្រុង Marrakesh ប្រទេស​ម៉ារ៉ុក នា​ថ្ងៃ​ទី ១១ ធ្នូ។ ភាគរយ​ច្រើន​សារ​នេះ គេ​រំពឹង​ជា​កីឡាករ​ជម្រើស​ជាតិ​ខាង​លើ​នោះ​ឯង​ជា​អ្នក​ឈ្នះ យ៉ាង​ណា​យើង​មាន​តែ​រង់ចាំ​អ៊ុត​មើល​ទាំង​អស់​គ្នា។ ខណៈ​ការ​ជឿជាក់​របស់ CamboTrends Sports គឺ​ចុច​យក​ឈ្មោះ Achraf Hakimi ហើយ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]