Sunday, June 22, 2025
[the_ad_group id="102"]

Alaba ចេញមុខឆ្លើយតបបែបនេះ ជុំវិញរឿងវិលត្រលប់ទៅកាន់ Bayern វិញ​

ខ្សែការពារឆ្នើមរបស់ក្លិប Real Madrid កីឡាករ David Alaba ថ្មីៗនេះ បានចេញមុខបញ្ជាក់យ៉ាងច្បាស់លាស់ជុំវិញ ទំនាក់ទំនងក្នុងការវិលត្រលប់ទៅកាន់ក្លិប Bayern Munich វិញ ។

ជាការពិតណាស់ Alaba ទទួលបានភាពជោគជ័យខ្លាំង ជាមួយក្លិប Bayern ក្នុងការចំណាយពេលដល់ទៅ ១២ ឆ្នាំនៅទីនោះ ដោយបានបង្ហាញខ្លួនសរុបដល់ទៅ ៤៣០ ប្រកួត និងឈ្នះពានរង្វាន់លីគ ១០ ផងដែរ។

លុះដល់ឆ្នាំ ២០២១ កីឡាករវ័យ ៣១ ឆ្នាំ បានសម្រេចចិត្តផ្ទេរមកចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid នៅក្នុងការផ្ទេរមួយដោយគ្មានតម្លៃខ្លួន នៅពេលដែលកុងត្រារបស់គេជាមួយ Bayern ត្រូវអស់សុពលភាព។

ជាការពិតណាស់ Alaba ថ្មីៗនេះ ត្រូវបានគេជឿជាក់ថាកំពុងស្ថិតនៅក្នុងចំណាប់អារម្មណ៍ពីសំណាក់ក្លិបធំៗមួយចំនួននៅអារ៉ាប់ ស្របពេលការវិលត្រលប់ទៅកាន់ Bundesliga វិញ ក៏ត្រូវបានគេគិតថាអាចទៅរួចផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលនិយាយអំពីការវិលត្រឡប់ទៅកាន់កីឡដ្ឋាន Allianz Arena វិញ Alaba បានបកស្រាយថា ៖ “ខ្ញុំមិនគិតថា ខ្ញុំអាចទៅណាឆ្ងាយនោះទេ ខ្ញុំមានអារម្មណ៍សុខស្រួលក្នុងទីក្រុង Madrid ។ ខ្ញុំចូលចិត្ត Real Madrid ហើយខ្ញុំមានគោលដៅច្បាស់លាស់។ គំនិតរបស់ខ្ញុំមិនមានកន្លែងផ្សេងទៀតទេ” ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]