Sunday, June 22, 2025
[the_ad_group id="102"]

Victor Osimhen ហាក់​ជ្រើសរើស​រួច​ហើយ រវាង Chelsea ឬ Spurs នៅ​ការ​ផ្ទេរ​បន្ទាប់

សព្វថ្ងៃ​បន្ត​ជា​សមាជិក​របស់​ក្លឹប Napoli តែ​ត្រូវ​បាន​គេ​មើល​ឃើញ​មុន អំពី​អនាគត​ថា​ហាក់​មិន​ជា​យូរ​ទៀត​ទេ ក្នុង​ការ​ផ្ទេរ​ចេញ​ទៅ​កាន់​ក្លឹប​ថ្មី ហើយ​កន្លង​មក​បាន​ផ្សារភ្ជាប់​ទៅ​ក្លឹប​អង់គ្លេស​ពីរ​លើ​ភាគរយ​ខ្ពស់​បំផុត​រវាង​មាន់​ខ្នាយ​មាស Tottenham Hotspur និង​តោ​ខៀវ Chelsea។

យ៉ាង​ណា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​នីហ្សេរីយ៉ា ដែល​មាន​ហាងឆេង​តម្លៃ​ខ្លួន ១៥០ លាន​ផោន ក៏​រក​បាន ៦ គ្រាប់​នៅ ៨ ប្រកួត​ក្នុង​លីគ​រដូវ​កាល​នេះ ហាក់​មើល​ឃើញ​ពី​ការ​ជ្រើសរើស​រួចរាល់។ បើ​តាម​ប្រភព​អ្នក​សារព័ត៌មាន​លោក Nizaar Kinsella នៃ​ស្ថាប័ន Evening Standard ចុះ​ផ្សាយ Osimhen គេ​ជ្រើស​យក​ Chelsea។

ប្រភព​រៀបរាប់៖ “វា​ជា​ទីផ្សារ​ដ៏​អាក្រក់​មួយ​សម្រាប់​ខ្សែ​ប្រយុទ្ធ​នៅ​ខែ​មករា តែ​យ៉ាង​ណា Osimhen គេ​ជា​កីឡាករ​គ្រប់​គ្នា​ចង់​បាន ដូច្នេះ​មិន​ថយ​ក្រោយ​ទេ គឺ​មាន​តែ​ទៅ​មុខ​ពេល​នេះ គេ​សក្តិសម​នឹង Chelsea ក្លឹប​ក៏​ចូលចិត្ត​គេ សាមី​ខ្លួន​កីឡាករ​ផ្ទាល់​ក៏​ពេញចិត្ត​ក្លឹប ខ្ញុំ​ទទួល​បាន​ដំណឹង​នេះ​មួយ​រយៈ​ពេល​ខ្លី​មក​ហើយ”។

លោក​បន្ត៖ “គេ​តែងតែ​ស្រលាញ់​ពេញចិត្ត Chelsea ដូច​ការ​ស្រលាញ់ Drogba អ្នក​ទាំង​ពីរ​មាន​ភាព​ស្រដៀង​គ្នា ហើយ​កីឡាករ​ក៏​ហាក់​ចាប់អារម្មណ៍​លើ​ក្លឹប Manchester United ដែរ តែ​ខាង​ភាគី​ក្លឹប​នោះ មិន​ចាប់​អារម្មណ៍​ការ​ចុះ​ហត្ថលេខា​នាំ​យក​ខ្សែ​ប្រយុទ្ធ​ប្រអប់​បន្ថែម​ទៀត​ឡើយ”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]