Thursday, June 19, 2025
[the_ad_group id="102"]

Erik ten Hag ថា Man United កំពុង​ដើរ​ផ្លូវ​ត្រូវ​ហើយ

អ្នកចាត់ការ​លោក Erik ten Hag បាន​បង្ហាញ​ការ​ជឿជាក់ ថា​ស្ថានភាព​ដំណើរ​របស់​ក្លឹប​បិសាច​ក្រហម Manchester United សព្វថ្ងៃ គឺ​ស្ថិត​លើ​ផ្លូវ​ត្រូវ បើ​ទោះ​បី​ដើម​រដូវ​កាល​រាង​មាន​ការ​ជួប​បញ្ហា​បន្តិចបន្តួច​ក៏​ពិត​មែន។ ជា​ការ​លើក​ឡើង​មុន​ឈាន​ដល់​ប្រកួត​ចុង​សប្តាហ៍​ទល់ Everton នៅ Premier League។

ពេលវេលា​នេះ ក្លឹប​ម្ចាស់ដី Old Trafford ឈរ​លេខ​ ៦ មាន ២១ ពិន្ទុ នៅ​ចាញ់ ៥ ពិន្ទុ​ធៀប​នឹង​ក្លឹប​ Top 4 គឺ Tottenham Hotspur។ យ៉ាង​ណា យើង​មើល ៥ ប្រកួត​ចុង​ក្រោយ ក្លឹប​ឈ្នះ​ដល់​ទៅ ៤ ដូច​ការ​លេង​ទល់ Brentford, Sheffield United, Fulham និង Luton Town ហើយ​នេះ​ក៏​រំពឹង​នឹង​ធ្វើ​បាន​ល្អ​ម្តង​ទៀត នៅ​ប្រកួត​ដំបូង​ក្រោយ​ចប់ International Break ចុង​សប្តាហ៍។

គ្រូ​សញ្ជាតិ​ហូឡង់​បាន​រៀបរាប់៖ “យើង​បាន​ឆ្លង​មក​ដល់​ដំណាក់​កាល ១ ភាគ ៣ នៃ​រដូវ​កាល​ហើយ ចាប់ផ្តើម​ដំបូង​មាន​ភាព​តានតឹង​ដូច​បាន​ឃើញ តែ​ឥឡូវ​យើង​កែ​ស្ថានការណ៍​មក​ល្អ មក​ស្ថិត​លើ​ផ្លូវ​ត្រូវ ខ្ញុំ​គិត​ថា​ក្លឹប​ពេល​នេះ កំពុង​ឈរ​លើ​គោលដៅ​ត្រូវ​ទៅ​មុខ យើង​សាង​ភាព​ជឿជាក់ ក៏​ជា​ទម្លាប់​មួយ​ហើយ”។

លោក​បន្ត៖ “ខ្ញុំ​នៅ​តែ​ជឿជាក់​ថា​ក្រុម​យើង​នៅ​សល់​ការ​ផ្តល់​ឲ្យ​ច្រើន​ទៀត វា​ជា​សញ្ញា និង​ដំណើរការ​ល្អ ហើយ​នៅ​ទី​នេះ Premier League មិន​មាន​ប្រកួត​ងាយ​ស្រួល​ឡើយ តែ​គ្រប់​គ្នា​ក៏​អាច​នឹង​ធ្លាក់​បាត់បង់​ពិន្ទុ​នៅ​ចំណុច​ណា​មួយ”។ គួរ​ឲ្យ​ដឹង​ក្រៅ​ពី PL នៅ UCL ឯ​ណោះ ក៏​ពួក​គេ​ត្រូវ​ខិតខំ​ខ្លាំង​ដើម្បី​ប្រជែង​យក​កៅអី​ឆ្ពោះ​ទៅ​វគ្គ​បន្ទាប់​ផង​ដែរ ពោល​ជា​ការ​ជួប Galatasaray នៅ​ពាក់​កណ្តាល​សប្តាហ៍​បន្ទាប់​ទៀត៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]