Monday, June 23, 2025
[the_ad_group id="102"]

Fabio Grosso នឹង​អាចត្រូវ​បាន​ Lyon បណ្ដេញ​ចេញ​​ ក្រោយ​មក​ដឹកនាំ​មិន​បាន​៣ខែ​ផង​

ក្លឹប​ Olympique Lyon ត្រៀម​បណ្ដេញ​ លោក​ Fabio Grosso ពី​តំណែង​គ្រូបង្គោល​របស់​ក្លឹប​ ក្រោយ​មក​ដឹកនាំ​មិន​ដល់​ ៣ខែ​ផង​។ នេះ​បើ​យោង​តាម​ប្រភព​របស់​ Fabrizio Romano។

លោក​ Fabio បាន​មក​ដឹក​នាំ​ Lyon តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ ឆ្នាំ​២០២៣​មក​ ដោយ​ដឹកនាំ​បាន​ ៧ប្រកួត​ ចាញ់​៤ប្រកួត​ ស្មើ​២ប្រកួត​ និង​ឈ្នះ​១ប្រកួត​ មាន​កុងត្រា​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤។

ក្រោម​ការ​ដឹកនាំ​របស់​លោក​ Lyon មិន​មាន​រីក​ចម្រើន​សោះ​ ព្រោះ​តែ​នៅ​ខណៈ​នេះ​ Lyon កំពុង​ឈរ​នៅ​បាត​តារាង​ Ligue 1 ដោយ​មាន​ ៧ពិន្ទុ​ ខណៈ​ PSG នាំ​មុខ​គេ​មាន​ ៣០ពិន្ទុ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Fabio មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​១០ឆ្នាំ​ហើយ​ ហើយ​ក្លឹប​ Lyon នេះ​ជា​ក្លឹប​ធំ​បំផុត​ ដែល​លោក​ធ្លាប់​ដឹកនាំ​៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]