អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola ថ្មីៗនេះ បានសារភាពថាគាត់អាចនឹងបន្តកុងត្រាថ្មីបន្ថែមទៀត ពោលគឺលើសពីកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៥ ខាងមុខ។
ជាក់ស្តែងបុរសវ័យ ៥២ ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយ:ពេល ២ ឆ្នាំ នៅឯកីឡដ្ឋាន Etihad កាលពីខែវិច្ឆិកាឆ្នាំមុន ជាពិសេសនៅពេលដែលគាត់បានដឹកនាំក្រុមឲ្យឈ្នះពានរង្វាន់បីក្នុងមួយរដូវកាលផងដែរ ។
យ៉ាងណាក៏ដោយមានរបាយការណ៍ពីមុន បានបង្ហាញថាលោក Pep គ្រោងនឹងចាកចេញពីក្លិប Man City នៅពេលដែលកុងត្រាបច្ចុប្បន្នរបស់លោកនឹងត្រូវបញ្ចប់នៅចុងរដូវកាល ឆ្នាំ ២០២៤–២០២៥ ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅពេលត្រូវបានគេសួរនាំអំពីអនាគតនៅក្លិប លោក Pep បានបង្ហើបថាលោកអាចនឹងបន្តស្នាក់នៅទឹកដី Etihad រយ:ពេលយូរទៀត និងថែមទាំងបាននិយាយប្រាប់អ្នកយកព័ត៌មានថា ៖ ” ខ្ញុំនៅតែមានថាមពល។ ខ្ញុំនៅតែអាចបន្តកុងត្រាថ្មី ឬមួយត្រូវចាកចេញ នៅថ្ងៃស្អែកដ៏មិនដឹង” ៕