Monday, June 23, 2025
[the_ad_group id="102"]

Bruno ប្រាប់​ឲ្យ Man United លេង​ឲ្យ​មាន​ភាព​ឈ្លាសវៃ​បន្តិច​នៅ Champions League

បន្ទាប់​ការ​ស្មើ ៣-៣ ទល់ Galatasaray ដែល​នាំ​ឲ្យ​ឱកាស​របស់ Man United ពិបាក​ទាំង​បន្ត​នៅ Champions League និង​កៅអី​នៅ Europa Leauge ក៏​ប្រហែល​ត្រូវ​បាត់បង់​ដែរ​នោះ ត្រូវ​បាន​ប្រធាន​ក្រុម Bruno Fernandes និយាយ​ចំៗ ថា​ក្រុម​ធ្វើ​អត់​បាន​ល្អ​មែន ហើយ​លេង​គ្មាន​ភាព​ឈ្លាសវៃ​ទាល់​តែ​សោះ។

ការ​របូត ១១ គ្រាប់​ក្រៅ​ដី រក​បាន ៩ គ្រាប់​មក​វិញ និង​យក​បាន​តែ ១ ពិន្ទុ​ឲ្យ​ត្រឹម ក្នុង ៣ ប្រកួត Champions League រដូវ​កាល​នេះ នាំ​ឲ្យ United ឈរ​នៅ​ចំណាត់ថ្នាក់​ក្រោម​គេ​ក្នុង​ពូល។ ប្រធាន​ក្រុម​សញ្ជាតិ​ព័រទុយហ្គាល់​លើក​ឡើង​ទៅ​កាន់​ TNT Sports៖ “លទ្ធផល​នេះ អាក្រក់​ខ្លាំង​ណាស់ និយាយ​ដោយ​ស្មោះត្រង់”។

លោក​បន្ត​ថា៖ “អ្វី​ដែល​យើង​បាន​ធ្វើ​នៅ Champions League ប៉ុណ្ណឹង​អត់​គ្រប់គ្រាន់​ទេ យើង​ត្រូវ​តែ​គ្រប់គ្រង​ការ​ប្រកួត​ឲ្យ​ល្អ​ជាង​នេះ វា​មិនមែន​ជា​លើក​ដំបូង​ទេ យើង​ត្រូវ​យល់​ច្បាស់​អំពី​ប្រកួត​អស់​នេះ នៅ​វគ្គ​នេះ យើង​ត្រូវ​ឈ្លាសវៃ និង​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង គ្រប់​គ្នា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំហុស​ដែល​កើត​មាន”។

គួរ​ឲ្យ​ដឹង​ថា ផ្លូវ​មួយ​គត់​ដែល United អាច​បង្កើត​អភិនិហា​ឆ្លង​ផុត​ទៅ​កាន់​វគ្គ​ចែក​ពូល លុះត្រា​តែ​គូ Copenhagen និង Galatasaray ស្មើ​គ្នា​ជា​ចាំ​បាច់ ដូច​គ្នា​សម្រាប់​បិសាច​ក្រហម ត្រូវ​តែ​យក​ឈ្នះ Bayern Munich នៅ Old Trafford នា​ពាក់​កណ្តាល​ខែ​ខាង​មុខ ឥត​អាច​ប្រកែក​បាន​ឡើយ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]