ខ្សែបម្រើ Donny van de Beek របស់ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ បានបង្ហើបប្រាប់ឲ្យដឹងថាគេធ្លាប់ខិតជិតក្នុងការផ្ទេរទៅចូលរួមជាមួយក្រុម Real Sociedad ទៅហើយ អំឡុងទីផ្សារដោះដូររដូវក្តៅកន្លងទៅ ប៉ុន្តែចុងក្រោយបានបរាជ័យទៅវិញ។
ជាក់ស្តែងកីឡាករសញ្ជាតិហូឡង់ កាលពីពេលថ្មីៗនេះ បានសារភាពថាគេចង់ដើរចេញពីទឹកដី Old Trafford ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខ ដើម្បីអាចបន្តអាជីពរបស់ខ្លួន បន្ទាប់ពីគេមិនត្រូវបានចាត់ទុកថាស្ថិតនៅក្នុងផែនការរបស់គ្រូបង្វឹកក្រុមបិសាចក្រហម លោក Erik ten Hag ។
មិនតែប៉ុណ្ណោះ Van de Beek បានបង្ហើបថាគេធ្លាប់ខិតជិតក្នុងការផ្ទេរទៅកាន់ក្លិប Real Sociedad កាលពីទីផ្សារដោះដូររដូវក្តៅកន្លងទៅ ប៉ុន្តែនៅចុងបញ្ចប់ភាគីក្លិបទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយគ្នាបាននោះឡើយ។
លើសពីនេះ Van de Beek បានប្រាប់ AS ថា ៖ “ខ្ញុំប៊ិះតែបានផ្ទេរទៅចូលរួមជាមួយក្រុម Real Sociedad ទៅហើយ ប៉ុន្តែនៅនាទីចុងក្រោយ ក្លិបមិនអាចឈានដល់ការព្រមព្រៀងគ្នាបាននោះទេ“៕