ក្លិប Manchester United ជាបេក្ខភាពមួយផ្សេងទៀត ដែលបង្ហាញការចាប់អារម្មណ៍ខ្សែប្រយុទ្ធ Serhou Guirassy កំពុងលេចធ្លោនៅក្លិប Stuttgart។
យោងតាមប្រភពពី The Guardian បានឱ្យដឹងថា ក្លិបបិសាចក្រហម ព្យាយាមក្នុងការនាំយកកីឡាករកំពុងលេចធ្លោនៅ Bundesliga រូបនេះ។ គេរកគ្រាប់បាល់បាន១៥គ្រាប់នៅក្នុងក្របខណ្ឌកំពូលអាល្លឺម៉ង់ ហើយមានតម្លៃផ្ដាច់កុងត្រា ១៥លានផោន។
អ្នកចាត់ការ Erik ten Hag ចង់បានអ្នកមកប្រជែងតំណែងជាមួយ តារាឆ្នើមដាណឺម៉ាក Rasmus Hojlund ដែលមិនទាន់មានគ្រាប់បាល់នៅ Premier League នៅឡើយ។
Guirassy ក៏មានការភ្ជាប់ទៅនឹងក្លិបអង់គ្លេសផ្សេងទៀតដូចជា West Ham, Brentford និង Fulham ដូច្នេះនឹងមានការប្រកួតប្រជែងខ្ពស់ ក្នុងការដណ្ដើមយកខ្សែប្រយុទ្ធកំពុងឡើងកូដរូបនេះ៕