Monday, June 23, 2025
[the_ad_group id="102"]

Maddison សារភាពថាគេមិនចង់ឃើញមិត្តរួមជាតិរូបនេះ លេងឲ្យ Arsenal នោះឡើយ

James Maddison ថ្មីៗនេះ បានធ្វើការសារភាពថាគេពិតជាស្អប់ក្នុងការដែលឃើងមិត្តរួមក្រុមជម្រើសជាតិអង់គ្លេសរបស់ខ្លួន គឺខ្សែបម្រើ Declan Rice ផ្ទេរទៅលេងឲ្យក្រុមគូប្រជែង Arsenal ពីក្រុម West Ham កាលពីរដូវក្តៅកន្លងទៅ។

ជាការពិតណាស់ក្រុម Arsenal បានចំណាយលុយបំបែកកំណត់ត្រាផ្ទេររបស់ពួកគេ ដើម្បីចុះហត្ថលេខាលើ Rice ក្នុងអំឡុងពេលទីផ្សារដោះដូរកន្លងទៅ ពោលគឺបានយកឈ្នះទៅលើក្រុមគូប្រជែងធំៗ ដូចជា Manchester City និង Bayern Munich ជាដើម ។

ហើយយ៉ាងណាមិញ ដោយធ្លាប់បានចំណាយពេលលេងច្រើនជាមួយ Rice ជាពិសេសក្នុងក្រុមជម្រើសជាតិ Maddison បានដឹងយ៉ាងច្បាស់ពីទេពកោសល្យពិសេសរបស់តារា Arsenal រូបនេះ ហើយវានឹងបង្កភាពលំបាកខ្លាំង សម្រាប់ក្រុម Tottenham របស់ខ្លួន ក្នុងនាមជាក្លិបគូប្រជែងធំមួយនៅក្នុងទីក្រុងរួមគ្នា។

លើសពីនេះ Maddison បានប្រាប់ Amazon Primce ថា ៖ ” គាត់មានអ្វីៗគ្រប់បែបយ៉ាង។ គាត់មានបច្ចេកទេសល្អណាស់។ យើងឆ្លងកាត់ការហ្វឹកហាត់សម្រាប់ជម្រើសជាតិអង់គ្លេស។ ខ្ញុំគិតថាគាត់ជាកីឡាករកំពូលម្នាក់។ ហើយខ្ញុំស្អប់ដែលគាត់លេងឱ្យ Arsenal”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]