Sunday, June 22, 2025
[the_ad_group id="102"]

កីឡាករ Man Utd បើកចិត្តក្នុងផ្ទេរទៅកាន់ក្លិប Barca ក្រោយមិនសូវទទួលឱកាសលេង

ក្លិប Barcelona បច្ចុប្បន្នកំពុងសម្លឹងរកមើលឱកាសក្នុងការនាំយកខ្សែបម្រើថ្មី នៅក្នុងទីផ្សារដោះដូរខែមករាខាងមុខនេះ ខណ:ពេលដែល Donny van de Beek កំពុងបើកចិត្តក្នុងផ្ទេរទៅចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ ពី Manchester United។

ជាក់ស្តែង Barca ចង់បានខ្សែបម្រើថ្មី បន្ទាប់ពី Gavi ត្រូវបានបញ្ជាក់ថានឹងអវត្តមានរយ:ពេលវែង បន្ទាប់ពីទទួលរងរបួស អំឡុងពេលបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ កាលពីពេលថ្មីៗកន្លងទៅ។

ហើយឥឡូវនេះ យោងតាមកាសែតអេស្ប៉ាញ Sport បានរាយការណ៍មកថា ជុំវិញស្ថានភាពខ្វះខាតខ្សែបម្រើរបស់ក្លិប Barca នេះ បានធ្វើឲ្យ Donny van de Beek ចាប់អារម្មណ៍ និងចង់ដាក់សំណើផ្តល់ជូនខ្លួនឯង ទៅកាន់ក្លិបនៅ La Liga ក្នុងទីផ្សារខាងមុខ។

ជម្រាបជូនផងដែរថា កីឡាករសញ្ជាតិហូឡង់រូបនេះ បានជួបប្រទះជាមួយនឹងភាពលំបាកយ៉ាងខ្លាំង ចាប់តាំងពីផ្ទេរមកពីក្រុម Ajax ហើយបានបង្ហាញនៅ Premier League តែមួយប្រកួតប៉ុណ្ណោះ នៅរដូវកាលនេះ ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]