ក្លិប Granada និង Bayern Munich បានប្រកាសពីព្រមព្រៀងក្នុងការផ្ទេរខ្សែប្រយុទ្ធ Bryan Zaragoza។ កីឡាករវ័យក្មេងរូបនេះ នឹងផ្លាស់ទៅក្លិបនៃក្របខណ្ឌ Bundesliga នៅក្នុងរដូវក្ដៅឆ្នាំក្រោយ ហើយបន្ដលេងនៅអេស្ប៉ាញក្រោមលក្ខខណ្ឌខ្ចីជើង រហូតដល់ដំណាច់រដូវកាលនេះ។
Zaragoza បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោសម្រាប់ Granada នារដូវកាលនេះ ជាពិសេសកាលពីប៉ុន្មានសប្ដាហ៍មុន គេរកគ្រាប់បាល់ពីរគ្រាប់ទល់នឹង Barcelona និងការលេងដ៏ល្អមួយចំនួនផ្សេងទៀត។ ក្រោយមកគេទទួលបានឱកាសបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញថែមទៀតផង។
Bayern Munich ត្រូវបានរាយការណ៍ថា បានចំណាយទឹកប្រាក់១៥លានអឺរ៉ូក្នុងការផ្ទេរ Zaragoza ហើយក្លិបបានព្រមព្រៀងកិច្ចសន្យាជាមួយគេរហូតដល់រដូវក្ដៅឆ្នាំ២០១៩៕