Sunday, June 22, 2025
[the_ad_group id="102"]

Ancelotti ថា​អត់​ចាប់​អារម្មណ៍​ទេ ការងារ​ទៅ​ដឹកនាំ​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត ទោះ​បាន ៥០០ លាន

អ្នកចាត់ការ​លោក Carlo Ancelotti បាន​ឆ្លើយ​ក្នុង​ន័យ​បដិសេធ បើ​ទោះ​បី​លោក​អាច​ទទួល​បាន​សំណើ​ទឹក​ប្រាក់​ផ្តល់​ជូន ៥០០ លាន​អឺរ៉ូ​ឬ​ប្រមាណ ៤២៩ លាន​ផោន ក្នុង​ការងារ​ជា​អ្នកចាត់ការ​ថ្មី សម្រាប់​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត ជា​កន្លែង​គេ​ទទួល​ស្គាល់​ប្រមូល​ផ្តុំ​លុយ​ធំ។

រយៈ​ពេល​ចុងក្រោយ​កីឡាករ​ចាស់​ថ្មី​ជា​ច្រើន ផ្ទេរ​ទៅ​ប្រកប​អាជីព​នៅ​ទី​នោះ មាន​តាំង​ពី Cristiano Ronaldo, Neymar Jr, Karim Benzema និង Riyad Mahrez ជា​ដើម។ បន្ត​ដល់​អ្នកចាត់ការ​ក៏​មាន​ដូច​លោក Steven Gerrard ជា​ដើម តែ​មិន​ទាន់​ឃើញ​គ្រូ​កំពូល ពោរពេញ​ដោយ​បទពិសោធន៍​ណា​មួយ បោះ​ជំហាន​នៅ​ឡើយ។

ដល់​តែ​បុរស​វ័យ ៦៤ ឆ្នាំ ដែល​មួយ​រយៈ​ក្រោយ​ផ្សារភ្ជាប់​ដំណឹង​ទៅ​ដឹកនាំ​ជម្រើស​ជាតិ​ប្រេស៊ីល ឆ្លើយ​បែប​នេះ​ថា៖ “ខ្ញុំ​អត់​ចាំ​បាច់​ចេញ​ជើង​ហោះហើរ​ទេ ខ្ញុំ​ដើរ​ទៅ​ដោយ​ជើង ខ្ញុំ​និយាយ​លេង​ទេ គ្រប់​គ្នា​មាន​ការ​សម្រេច​ចិត្ត​ដោយ​ឯកឯង ពិភពលោក​ហាក់​ផ្លាស់ប្តូរ វា​មិន​មាន​ការ​ភ្ញាក់ផ្អើល​អ្វី​ទេ”។

លោក​បន្ត​ថា៖ “ខ្ញុំ​អត់​ចង់​បាន​លុយ​អស់​នោះ​ទេ ខ្ញុំ​ពេញចិត្ត​នឹង​ការ​រស់នៅ​ក្នុង​បច្ចុប្បន្ន​នេះ ខ្ញុំ​ធំធាត់​ឡើង​ក្នុង​ត្រកូល​គ្រួសារ​ដែល​មើល​ឃើញ​លុយ​មិនមែន​ជា​របស់​សំខាន់ ហើយ​ជា​ការ​ពិត​ខ្ញុំ​ក៏​មាន​លុយ​ហើយ​ដែរ សម្រាប់​ខ្ញុំ សំខាន់​បំផុត​គឺ​កន្លែង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ល្អ”៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]