Thursday, June 19, 2025
[the_ad_group id="102"]

Chelsea ​គិត​ប្រុង​លក់​ចេញ​កីឡាករ ៣ រូប រួម​ទាំង​មួយ​រូប​ទើប​យក​បាន​មួយ​ឆ្នាំ​មុន

ក្លឹប​តោ​ខៀវ Chelsea បាន​ត្រៀម​លក្ខណៈ​រួចរាល់​ក្នុង​ការ​វ៉ៃ​ចេញ​កីឡាករ​មួយ​ចំនួន នៅ​ទីផ្សារ​ដោះដូរ​ខែ​មករា​ប្រុង​នឹង​បើក​ទ្វារ​ដើម​ឆ្នាំ​ខាង​មុខ ក៏​មាន​ទាំង Noni Madueke សមាជិក​ក្លឹប​ទើប​យក​មក​ចូលរួម​នៅ Stamford Bridge ទើប​បាន​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

គួរ​ឲ្យ​ដឹង​តោ​ខៀវ​បាន​ចាយ​លុយ​ក្រាស់ក្រែល ៤៥០ លាន​ផោន​កាល​រដូវ​ក្តៅ នាំ​យក​កីឡាករ​ដល់​ទៅ ១៣ រូប តែ​លទ្ធផល​សម្រេច​បាន​រដូវ​កាល​ថ្មី​នេះ មិន​សម​ប្រកប​ដូច​ចិត្ត​ចង់​បាន​ទេ។ ជា​លទ្ធផល​ក្លឹប​ធ្លាក់​មក​ឈរ​លេខ ១២ ចាញ់​ដាច់​ដល់ ១៨ ពិន្ទុ​ធៀប​នឹង​ក្លឹប​កំពូល​តារាង Liverpool គិត​ត្រឹម​ជុំ​ទី ១៦។

បើ​តាម​របាយការណ៍ ESPN ចុះ​ផ្សាយ ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Mauricio Pochettino ​កំពុង​រៀបចំ​ការ​ផ្ទេរ​ចេញ Trevoh Chalobah ដោយ​ខាង​ក្លឹប Bayern Munich និង AS Roma ធ្លាប់​បាន​ផ្សារភ្ជាប់​មក​កាន់​កីឡាករ​វ័យ ២៤ ឆ្នាំ រួម​ទាំង​ក្លឹប​នៅ Premier League ផ្ទាល់​គឺ Crystal Palace ផង​ដែរ។

អ្នក​ផ្សេង​ទៀត​គឺ Ian Maatsen ដែល​កីឡាករ​ហូឡង់​រូប​នេះ ទើប​តែ​ទទួល​បាន​ពេលវេលា​ឈរ​ជើង​លើ​ទីលាន ១៣០ នាទី​គត់ ហើយ​ទំនង​មាន​ក្លឹប Borussia Dortmund បាក់​ចិត្ត​មក​លើ​យុវជន​លេង​តំណែង​ការពារ​ស្លាប​ខាង​លើ។ ចុងក្រោយ​ជា Madueke ដែល​ Chelsea ទើប​តែ​យក​បាន​កាល​ខែ​មករា​ដើម​ឆ្នាំ​ពី PSV ឥឡូវ​ Pochettino មិន​ត្រូវ​ចិត្ត ប្រើប្រាស់​ទើប​មួយ​ប្រកួត ក៏​ចង់​លក់​ចេញ​ទៅ​វិញ​ដូច​គ្នា៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]