Sunday, June 22, 2025
[the_ad_group id="102"]

Dortmund សម្លឹងឃើញតារាឆ្នើម R.Madrid ម្នាក់ជាគោលដៅធំរបស់ខ្លួន

ក្លិបអាល្លឺម៉ង់ Dortmund ត្រូវបានគេរាយការណ៍មកថា​កំពុងកំណត់គោលដៅធំលើខ្សែការពារ Fran Garcia របស់ក្លិប Real Madrid នៅក្នុងទីផ្សារដោះដូរខាងមុខ។

ជាក់ស្តែង កីឡាករវ័យ​២៤​ឆ្នាំរូបនេះ​ បានវិលត្រលប់មកកាន់ក្លិប Madrid បន្ទាប់ពីចំណាយពេល​ ៣​ ឆ្នាំជាមួយក្លិប Rayo Vallecano ។​

ហើយឥឡូវនេះ​ យោងតាមអ្នកកាសែត Patrick Berger បានអះអាងថាក្លិប Dortmund កំពុងតាមដានស្ថានភាពរបស់ Garcia នៅទឹកដី Bernabeu ដោយពួកគេអាចនឹងដាក់សំណើផ្តល់ជូនជាផ្លូវការ​ នៅក្នុងទីផ្សារខែមករាខាងមុខ។

ប្រភពដដែលនេះ​ បានបង្ហាញទៀតថា ក្លិប Dortmund កំពុងត្រៀមខ្លួនរួចជាស្រេចហើយក្នុងការរកជម្រើសខ្សែការពារថ្មី​ ដោយសារតែកីឡាករ Ramy Bensebaini នឹងត្រូវជាប់ភារកិច្ចលេងតំណាងឲ្យក្រុមអាល់ហ្សេរី ក្នុងពានរង្វាន់ Africa Cup នាខែមករាខាងមុខ៕​

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]