Wednesday, June 18, 2025
[the_ad_group id="102"]

គ្រូធំអាល្លឺម៉ង់ ថានឹងគ្មានថ្ងៃដាក់កីឡាករ Arsenal រូបនេះលេងជាខ្សែការពារទៀតឡើយ

លោក Julian Nagelsmann អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិនដាក់ឲ្យ Kai Havertz របស់ក្រុមកាំភ្លើងធំ Arsenal លេងក្នុងតួនាទីជាខ្សែការពារទៀតនោះឡើយ។

ជាក់ស្តែង ការសម្រេចចិត្តនេះបានកើតឡើងក្នុងអំឡុងការប្រកួតវគ្គជម្រុះពានរង្វាន់ Euro ២០២៤ នៅពេលដែលោក បានសម្រេចចិត្តសាកល្បងប្រើប្រាស់ Havertz ក្នុងនាមជាខ្សែការពារស្លាបឆ្វេង ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការដាក់ឲ្យលេងខុសពីតំណែងដើមរបស់ Havertz នេះ បានធ្វើឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់មិនទទួលបានលទ្ធផលល្អនៅក្នុងការប្រកួតនោះឡើយ ខណ:ពេលដែលលោក Nagelsmann បាននិយាយទៅកាន់ ZDF ថ្មីៗនេះថា លោកនឹងលែងដាក់ឲ្យខ្សែប្រយុទ្ធរបស់ Arsenal រូបនេះ លេងជាខ្សែការពារទៀតនោះឡើយ។

មិនតែប៉ុណ្ណោះ លោក Nagelsmann បាននិយាយថា ៖ “បាទ ការពិសោធវាត្រូវបានបញ្ចប់ហើយ។ ទោះបីជាវាមិនមែនជាការបរាជ័យអ្វីធំដុំក៏ដោយ។ តែគាត់មើលទៅអាចលេងតំណែងនោះបានល្អប្រសើណាស់” ៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]