Monday, June 23, 2025
[the_ad_group id="102"]

Ramsdale ចង់ចាកចេញពី Arsenal នាខែមករា ខណៈក្លឹបរួមលីគអង់គ្លេសកំពុងចង់បាន

Aaron Ramsdale មានគម្រោងចាកចេញពីក្លឹប Arsenal នាខែមករាខាងមុខនេះ ហើយក្លឹប Newcastle កំពុងបង្ហាញការចាប់អារម្មណ៍ទៅលើរូបគេ នេះបើយោងតាមប្រភពពីសារព័ត៌មាន The Athletic។

អ្នកចាត់ការ Eddie Howe កំពុងសម្លឹងមើលឱកាស ក្នុងការនាំយកអ្នកចាំទីថ្មីម្នាក់ ក្រោយពេលដែល Nick Pope មានបញ្ហារបួសរយៈពេលវែង កាលពីប៉ុន្មានសប្ដាហ៍មុន។

ក្លឹបសារិកាព្រៃ មានគម្រោងក្នុងការខ្ចីជើងអ្នកចាំទី មកបំពេញកន្លែងរបស់ Pope ប៉ុន្ដែ Arsenal ត្រូវបានរាយការណ៍ថា មិនចាប់អារម្មណ៍លើសំណើនេះឡើយ លុះត្រាតែមានលក្ខខណ្ឌទិញផ្ដាច់នៅក្នុងនោះ។

ទោះយ៉ាងណាក្ដី យោងតាមប្រភពពី TalkSPORT បានឱ្យដឹងថា Ramsdale មានការបើកចំហរក្នុងការផ្លាស់ទៅចូលរួមនៅទឹកដី St. James Park នារដូវរងារនេះ ហើយគេនឹងព្យាយាមសម្រួលការផ្ទេរនេះ ឱ្យប្រព្រឹត្តទៅបាន៕

[the_ad_group id="212"]
អត្ថបទប្រហាក់ប្រហែល

អត្ថបទចុងក្រោយ

អត្ថបទពេញនិយម

[the_ad_group id="149"]
[the_ad id="1877"]